ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី កាន់ទង់ជាតិកម្ពុជា អរគុណអ្នកគាំទ្រតាមរយ:ការផ្ញើសារលើកទឹកចិត្ត
បវរកញ្ញាតំណាងកម្ពុជា គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលពេលនេះកំពុងមានវត្តមានស្ថិតនៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមម្មវិធីប្រកួត Miss Grand International លើឆាកអន្តរជាតិនោះបានបង្ហាញពីអារម្មណ៍រំភើបខ្លាំងក្រោយទទួលបានការគាំទ្រ និងលើកទឹកចិត្តច្រើនពីមហាជនខ្មែរ។

ជាការពិតណាស់អំឡុងពេលនៃការបង្ហាញឈុតតំណាងជាតិរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២កន្លងទៅ គឺនាងធ្វើការល្អខ្លាំងណាស់ដែលចំណុចនេះហើយធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររំភើបគ្រប់គ្នា ខណ:មានខ្លះទៀតបានពោលសរសើរមិនដាច់ពីមាត់ចំពោះភាពរឹងមាំខ្លាហាន និងតស៊ូលើឆាកអន្តរជាតិមួយនេះ។

ដោយសារតែហេតុផលនេះហើយទើបកញ្ញា វត្តីសារ៉ាវឌ្ឍី បានថ្លែងការរំភើប និងអរគុណចំពោះអ្នកគាំទ្រ។ ជាក់ស្តែងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា «អរគុណសម្រាប់ការផ្ដល់កម្លាំងចិត្តដ៏ធំធេងមួយនេះសម្រាប់រូបនាងខ្ញុំ។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការជូនពរដ៏អស្ចារ្យមកកាន់រូបនាងខ្ញុំ ខ្ញុំទទួលបានសារជាច្រើនពីអ្នកទាំងអស់គ្នា ដែលវាជាកិត្តិយសណាស់សម្រាប់ខ្ញុំដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថាប្រជាជនកម្ពុជានៅតែបន្តការបោះឆ្នោត»។

គេកត់សម្គា់ថា ថ្វីត្បិតឈុតតំណាងជាតិដែលកញ្ញា ពេ ជ្រ វត្តីសារ៉ាវឌ្ឍី នាំយកទៅបង្ហាញនៅលើឆាកអន្តរជាតិកាលពីប៉ុន្មានថ្ងៃមុនធ្លាប់រងការរិះគន់ និងមិនពេញចិត្តពីមហាជនខ្មែរជាច្រើនក៏ពិតមែន ប៉ុន្តែអ្វីដែល វត្តីសារ៉ាវឌ្ឍី អាចអន្ទងចិត្តអ្នកគាំទ្រឲ្យស្ញើចសរសើរខ្លាំងនោះ គឺដោយមើលឃើញពីភាពខ្លាហា និងរាល់ការសម្តែងរបស់នាងធ្វើបានល្អតែម្តង។

លើសពីនេះកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី កន្លងមកក៏ត្រូវបានមហាជនលើកសរសើរគ្រប់គ្នាថា សក្ដិសមជាម្ចាស់មកុដ គ្រប់កាយវិកា ពាក្យសម្ដី ចំណេះដឹងទាំងកម្ពស់ និងសម្រស់ គឺនាងមានភាពលេចធ្លោ។ ក្រោយពីក្លាយជាម្ចាស់មកុដកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានតួនាទីតំណាងអោយកម្ពុជាលើឆាកអន្តរជាតិនៃកម្មវិធី Miss Grand International ក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង