Connect with us

ជីវិតកម្សាន្ដ

ច្រើនសន្លឹក ក្នុងពិធីលាភាពនៅលីវ ពីតួឯកស្រីរឿង “សត្រូវមិត្ត” និងគូស្នេហ៍សេដ្ឋីស្រុក ថៃ

បានផុស

នៅ

តារាសម្ដែងប្រចាំប៉ុស្តិ៍លេខ៣ Patricia Good និងមិត្តប្រុសដែលជាមហាសេដ្ឋីស្រុកថៃ កាលពី​ម្សិលមិញ​នេះ អ្នកទាំងពីរ​​បាន​រៀបចំ​ពិធីជប់លាងលាភាព​នៅ​លីវ ដើម្បីត្រៀមចូលរោងការ​នាចុងឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​ដែរ​ ទស្សនិកជន​ដែល​និយម​គាំទ្រ​ និងតាមដានជីវិតគូស្នេហ៍​ Patricia- Note​ ប្រាកដជា​​ចង់​ឃើញ​ទិដ្ឋភាព​ពេញ​ភ្នែក​នៃ​ពិធី​ដ៏សាមញ្ញ​ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​មិត្ត​សិល្បៈល្បីៗ ​និង​មនុស្ស​ជិតស្និទ្ធ​​មិន​ខាន​ ខណៈម្សិលមិញនេះ មានត្រឹមរូបភាពដែល​​អ្នកចូលរួម​បង្ហោះ​ប៉ុណ្ណោះ​។

ជាងនោះទៅទៀត កម្មវិធីដ៏សប្បាយ​នេះ​​បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​​ពេល​វេលា​ដ៏​មាន​សុភមង្គល និង​ភាព​រីករាយ​ដែល​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ក្នុង​សាល​ដ៏​ធំ​មួយ ​​ក្រោម​បរិយាកាស​ឯកជន​បំផុត។ ក្រៅ​ពីបានឃើញ​ទិដ្ឋភាព នៃភាពសប្បាយរីករាយ ភាព​កក់ក្ដៅ និង​ការ​ស្រលាញ់​រាប់អានពី​សាច់ញាតិ មិត្តភ័ក្ដិ និង​មនុស្ស​ជិតស្និទ្ធ ដែល​មកចូលរួមអបអរសាទរ​អ្នកទាំងពីរនោះ​ ​គេនៅតែ​ចង់ឃើញរូបភាពជាច្រើននៃ​អង្គពិធី​ទាំងមូល ឲ្យបានត្រជាក់ភ្នែកលើសមុន។

យ៉ាងណាមិញ​ មិនឲ្យអ្នកគាំទ្រ​ខកចិត្ត​ ខាងប្រុសទើបតែ​បញ្ចេញ​រូប​ជាច្រើនសន្លឹក ចែកចាយលើបណ្ដាញសង្គម​ Instagram របស់លោក ជាមួយនឹងសំណេរ​ថា “Bachelor & Bachelorette night អរគុណអ្នកគ្រប់គ្នាដែលបានអញ្ញើញមក ហើយធ្វើឲ្យវាពិសេស សម្រាប់ពួកយើង”។

សូម​ទស្សនា​រូបភាព​ត្រជាក់​ភ្នែក ​ពីតួឯកស្រីរឿង “សត្រូវមិត្ត” ​និង​អនាគត​ស្វាមីនាង​ខាងក្រោម​នេះ៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Patricia ដឹកដៃមិត្តប្រុសមហាសេដ្ឋី ជប់លៀងលាភាពនៅលីវ មុនមង្គលការចាប់ផ្ដើមចុងឆ្នាំនេះ

ចុចអាន៖តារាថៃ ប្រុស-ស្រី ៥ គូ អ្នកគាំទ្រចង់ឲ្យស្រលាញ់គ្នាក្រៅឆាក ក្រោយបង្ហាញភាពស្និទ្ធស្នាលខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម៣ ម៉ោង មុន

ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

Sokha Hotels

ព័ត៌មានពេញនិយម