Connect with us

ជីវិតកម្សាន្ដ

ក្រុមច្រៀង OMEGA X រងអំពើហិង្សាពីនាយកប្រតិបត្តិផលិតកម្ម

បានផុស

នៅ

កាលពីថ្ងៃទី ២៤ ខែតុលា SBS បានធ្វើរបាយការណ៍មួយ ចោទប្រកាន់នាយកប្រតិបត្តិផលិតកម្ម Spire Entertainment ប្រើប្រាស់អំពើហិង្សាដាក់ក្រុមចម្រៀង OMEGA X ដែលបានកើតឡើងនៅទីក្រុង Los Angeles ក្នុងអំឡុងពេលពួកគេធ្វើការប្រគុំតន្ត្រីនៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូនោះ គេឃើញលោក Kang Mo ជា CEO ធ្វើបាបសមាជិកទាំងពាក្យសំដីនិងកាយវិការ។ ដំបូងឡើយ CEO បានស្រែកដាក់សមាជិក Jae-han ដែលកំពុងអង្គុយនៅក្នុងភាពភ័យស្លន់ស្លោ ដោយនិយាយថា”ក្រោកឡើងបើអ្នកឈឺបែបនេះរាល់ថ្ងៃឈប់ធ្វើជា idol ទៅ”។

នៅពេលដែលសមាជិកផ្សេងទៀត សុំឱ្យនាយកប្រតិបត្តិបញ្ឈប់សកម្មភាពនេះ តែលោកមិនព្រមឈប់និងបានបន្តខឹងសម្បារហើយបាននិយាយថា”ខ្ញុំដឹងថាខ្ញុំដួលប៉ុន្មានដង វាឈឺរហូតដល់ស្លាប់។ តែខ្ញុំបន្តធ្វើវាពេញមួយយប់ ទោះបីជាវាឈឺរហូតដល់ស្លាប់ក៏ដោយ”។ គាត់បានបន្តបង្ខំ Jaehan ឱ្យក្រោកឈរឡើង។ ក្នុងនោះត្រូវបានគេរាយការណ៍បន្ថែមទៀតនាយកប្រតិបត្តិរូបនេះ ក៏បានប្រើប្រាស់ពាក្យសម្តីជេរប្រមាថទៅលើសមាជិក Taedong ​ដែលកំពុងមើលថែ Jaehan នៅសណ្ឋាគារផងដែរ។

យ៉ាងណាមិញ SBS ក៏បានបង្ហាញពីការសន្ទនាតាមទូរស័ព្ទរបស់ពួកគេជាមួយនាយកប្រតិបត្តិផងដែរ ដោយក្នុងនោះនាយកប្រតិបត្តិ Kang បានបដិសេធចំពោះការចោទប្រកាន់ពីបទរំលោភបំពាន និងវាយដំលើសមាជិកដោយនិយាយថា “ខ្ញុំមិនដែលស្រែកដាក់សមាជិក ហើយក៏មិនបានធ្វើបាបពួកគេឡើយ”៕

ប្រែសម្រូល៖នាងតូច

ចុចអាន៖អតីតតួឯកស្រីរឿង “កំផែងស្នេហ៍ដួងចន្ទ” រងការរិះគន់ លើឈុតពណ៌ស្វាយស្លៀកក្នុងកម្មវិធីធំមួយ

ចុចអាន៖Lisa ជះឥទ្ធិពលរបស់នាងទៅកាន់ពិភពលោក តាមរយៈបទចម្រៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម