ជីវិតកម្សាន្ដ
Kimberly ទស្សនាផ្ទះថ្មី ត្រៀមរស់នៅជាមួយអនាគតស្វាមី Mak Prin
ទើបតែបង្ហាញរូបរាងស្វែលស្អាតថ្មីៗនេះ Kimberly បានបង្ហាញរូបភាពទស្សនាកិច្ចផ្ទះថ្មីដែលកំពុងសាងសង់ ត្រៀមដឹកដៃអនាគតស្វាមី Mak Prin រស់នៅ ក្រោយរៀបអាពាហ៍ពិពាហ៍រួចរាល់។

កាលពីថ្ងៃម្សិលមិញនេះ Kim បានបង្ហាញមុខអាប់ដេតរូបភាពផ្ទះថ្មី និងដើរត្រួតពិនិត្យរចនាសម្ព័ន្ធផ្ទះ ដែលកំពុងតែធ្វើការសាងសង់។ ជាមួយគ្នានេះដែរ តារាសម្ដែង Kimberly បានសរសេរខេបសិនលើ Instagram ថា ”Check check Dream home in progress “ដែលមានន័យជាភាសាខ្មែរថា “ពិនិត្យមើលផ្ទះក្នុងក្តីស្រមៃ កំពុងដំណើរការ។”


ក្នុងរូបភាពដែល Kimberly បានបង្ហោះ បង្ហាញថាផ្ទះនេះជិតរួចរាល់ហើយ ចំណែកបរិយាកាសខាងក្រៅ និងខាងក្នុងផ្ទះ ត្រូវបានរចនាយ៉ាងល្អ មិនថាជាបង្អួច ទ្វារ ពិតានឬជណ្ដើរនោះទេ។ ជាមួយគ្នានោះ អ្នកគាំទ្រជាច្រើនបានចូលមកបញ្ចេញមតិយ៉ាងច្រើនកុះករ សរសើរផ្ទះស្អាត និងធំស៊ីវិល័យពិតៗ។


គួរបញ្ជាក់ថា គូស្នេហ៍ផ្អែមល្ហែម Mak Prin-Kimberly ត្រូវបានគេដឹងថា គ្រោងនឹងរៀបការនៅខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយទាក់ទងគ្នាជាង៨ឆ្នាំមកហើយ ខណៈអ្នកទាំងពីរកំពុងរៀបចំកម្មវិធីជាបណ្ដើរៗ និងសាងសង់ផ្ទះថ្មី ដែលត្រៀមរស់នៅនាពេលខាងមុខថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice បង្ហោះរូបក្រោយកែកុនមុខមាត់ថ្មីលើកនេះ អ្នកគាំទ្រមើលលែងស្គាល់
ចុចអាន៖ច្រើនសន្លឹក ក្នុងពិធីលាភាពនៅលីវ ពីតួឯកស្រីរឿង “សត្រូវមិត្ត” និងគូស្នេហ៍សេដ្ឋីស្រុក ថៃ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ