ជីវិតកម្សាន្ដ
ទាំងអតីតមិត្តប្រុស និងអនាគតស្វាមី Patricia Good សុទ្ធតែជាសេដ្ឋីប្រាក់លាន ប្រចាំប្រទេស
បន្ទាប់ពីទើបតែប្រារព្ធពិធីលាភាពនៅលីវ បែបលក្ខណឯកជន មានអ្នកលេងអ៊ីនធឺណិតជាច្រើននាំគ្នាវិភាគលើបណ្ដាញសង្គម ពីអតីតសង្សារ និងអនាគតស្វាមី Patricia គឺសុទ្ធតែមកពីគ្រួសារមិនធម្មតាដូចគ្នា។
ជាមួយគ្នានេះដែរ មហាជនជាច្រើនដឹងឮថា Peach Pachara និង Note Wiset សុទ្ធតែមកពីគ្រួសារមហាសេដ្ឋី ហើយក៏ជាបុរសដែលមានទំនាក់ទំនងជាមួយតារាសម្ដែង Patricia Good ដូចគ្នាៗ។ ឥលូវនេះយើងខ្ញុំនឹងបង្ហាញពីជីវប្រវត្តិ របស់មិត្តប្រុសដែលយកបានបេះដូង Patricia Good មុនគេ៖
ផ្ដើមពីតារាចម្រៀងតាំងពីនៅវ័យ២៦ឆ្នាំ Peach Phachara Chirathivat ជាបុរសមានមុខមាត់សង្ហា និងស្ថិតក្នុងដួងចិត្តរបស់ស្រីៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ លោកក៏ជាអតីតតួឯកប្រុសក្នុងរឿង “ពូម៉ូតូឌុបប៉ះសក់” និងធ្លាប់សាងភាពល្បីល្បាញ ដោយកើបលុយទូទាំងប្រទេសច្រើនផងដែរ។
ចំណែកឯក្រុមគ្រួសារវិញ គេក៏ដឹងដែរថា Peach គឺជាកូនចៅរបស់បុត្រសម្ព័ន្ធ Central Group ដែលមានឪពុកឈ្មោះ Thirayuth Chirathivat ជានាយកប្រតិបត្តិនៅ Central Group ដោយមានភាគហ៊ុន ២ពាន់លានបាត និងម្ដាយឈ្មោះ Chanadda Chirathivat ជាម្ចាស់ក្រុមហ៊ុនពេជ្រ Diamond Today ដ៏ធំនៅស្រុកថៃដូចគ្នា ខណៈតារាប្រុសរូបនេះវិញ មានមុខជំនួញផ្ទាល់ខ្លួន ជានាយកប្រតិបត្តិរបស់ Rocks PC ដែលជាក្រុមហ៊ុនម្ចាស់ Potato corner ។

ដោយឡែក ងាកមកមើលអនាគតស្វាមី Patricia Good ឯនេះវិញ លោកក៏ជាបុគ្គលមិនធម្មតាដែរ ខណៈនៅស្រុកថៃមហាជនដឹងឮថា Note Wiset Rangsi Singpipat ជាអ្នកជំនួញនិងជាមហាសេដ្ឋីប្រាក់លានទាំងក្រុមគ្រួសារតែម្ដង។ Note Wiset មានវ័យ៣៦ឆ្នាំ ដែលគេស្គាល់ថា ជាបុរសវ័យក្មេងដ៏មានមន្តស្នេហ៍មួយរូប ធ្លាប់ដណ្ដើមបានបេះដូងកំពូលតារាស្រីជួរមុខក្នុងប្រទេស២ដួង គឺ Aum Patcharapa និង Pu Praiya ស្របពេលដែលមហាជនក៏ស្គាល់ថែមទៀតថា បងប្រុសបង្កើតរបស់លោក គឺ Knot Witsarut ជាស្វាមីតារាស្រី Chompoo Araya ផងដែរ។

មិនត្រឹមប៉ុណ្ណោះលោក Note Wiset ក៏ជាអ្នកស្នងមរតកពីក្រុមហ៊ុន Razer Electric (Thailand) Co., Ltd., Ltd., បានបញ្ចប់ថ្នាក់វិទ្យាល័យនៅប្រទេសអូស្ត្រាលី ជាមួយនឹងបរិញ្ញាបត្រផ្នែកវិស្វកម្ម និងបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកធុរកិច្ចនៅប្រទេសអង់គ្លេស លោកក៏ជានាយកប្រតិបត្តិនៃ H2FLOW ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈ Slin ដ៏ធំថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kimberly ទស្សនាផ្ទះថ្មី ត្រៀមរស់នៅជាមួយអនាគតស្វាមី Mak Prin
ចុចអាន៖ច្រើនសន្លឹក ក្នុងពិធីលាភាពនៅលីវ ពីតួឯកស្រីរឿង “សត្រូវមិត្ត” និងគូស្នេហ៍សេដ្ឋីស្រុក ថៃ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?