ជីវិតកម្សាន្ដ
អឿន ម៉ូលីកា ត្រឹម ២ ខែ សម្ញែងរថយន្ត ៤ គ្រឿង ចាយលុយជាង ១ លានដុល្លារ
តារាចម្រៀងស្រីអ្នកនាង អឿន ម៉ូលីកា គេសង្កេតឃើញថា អំឡុងមួយរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ នាងហាក់មានភាពជោគជ័យខ្លាំងលើមុខជំនួញផ្ទាល់ខ្លួន ដែលធ្វើឲ្យតារាស្រីរូបនេះកាន់តែហ៊ឺហាជាមួយការរស់នៅលើគំនរលុយ និងទ្រព្យសម្បត្តិមួយចំនួនធំ។ ហេតុផលនេះហើយ ទើបធ្វើឲ្យតារាស្រី ម៉ូលីកា កាន់តែប្រែមុខប្រែមាត់ខុសប្លែកពីមុន។ ម្យ៉ាងទៀតអ្វីដែលនាងកំពុងមាននាពេលបច្ចុប្បន្ន ត្រូវបានប្រភពបង្ហើបថា ព្រោះតែការខិតខំប្រឹងប្រែងដោយមិនខ្លាចភាពនឿយហត់របស់តារាស្រីរូបនេះ។ ជាក់ស្ដែងត្រឹមរយៈពេល ២ ខែ ម៉ូលីកា សម្ញែងរថយន្ត ៤ គ្រឿង ចាយលុយជាង ១ លានដុល្លារឯណោះ។

ទន្ទឹមគ្នានោះ កាលពីព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ អ្នកនាង អឿន ម៉ូលីកា បានទិញរថយន្តទំនើបម៉ាក Mercedes ពណ៌ខ្មៅ ១ គ្រឿងថែមទៀត ហើយត្រូវឡានខាងក្រុមហ៊ុនដឹកយកទៅឲ្យនាងដល់ផ្ទះវីឡានៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាំងពីម៉ោង ៤ និង ១៥ នាទីព្រឹកតែម្ដង។ កម្ពុជាថ្មី បានទំនាក់ទំនងដើម្បីសួរនាំពី ម៉ូលីកា តាមទូរស័ព្ទដែរ នៅថ្ងៃរសៀលថ្ងៃទី ២៥ ខែតុលានេះ តែនាងមិនប្រាប់ពីតម្លៃរថយន្តនោះទេ ដោយគ្រាន់តែបង្ហើបយ៉ាងខ្លីថា Mercedesជាប្រភេទរថយន្ត ១ ដែលនាងស្រលាញ់ក្នុងចំណោមឡានក្នុងក្ដីស្រមៃរបស់នាង។

បើតាមការបង្ហើបពីអ្នកដែលនិយមជិះរថយន្តប្រភេទ Mercedes បានឲ្យដឹងថា រថយន្តរបស់ ម៉ូលីកា ដែលទើបបញ្ជាទិញនោះមានតម្លៃជិត ១៦ ម៉ឺនដុល្លារឯណោះ។

សូមបញ្ជាក់ដែរថា ត្រឹមតែរយៈពេល ២ ខែចុងក្រោយនេះប៉ុណ្ណោះ ដែល អឿន ម៉ូលីកា បានទិញរថយន្តទំនើបៗដល់ទៅ ៤ គ្រឿង ក្នុងពេលកៀកៗគ្នា។ ក្នុងនោះកាលពីចុងខែកញ្ញា នាងបានទិញរថយន្តទំនើបម៉ាក Escalade ពណ៌ខ្មៅ ១ គ្រឿង តម្លៃជិតកន្លះលានដុល្លារ,ហើយនៅខែតុលា នាងបានទិញរថយន្តទំនើបដល់ទៅ ៣ គ្រឿង ម៉ាកខុសៗគ្នា ក្នុងនោះមានរថយន្តម៉ាក Ferrari-488GTB ពណ៌ក្រហម តម្លៃ ៣៥ ម៉ឺនដុល្លារ,រថយន្តម៉ាក BM W តម្លៃ ៨ ម៉ឺនដុល្លារ និងរថយន្តចុងក្រោយម៉ាកMercedes ពណ៌ខ្មៅ ថ្លៃជិត ១៦ ម៉ឺនដុល្លារនេះ ដែលគ្រាន់តែសរុបពីតម្លៃរថយន្តខាងលើនេះនាងចំណាយដល់ទៅខ្ទង់ជាង ១ លានដុល្លារ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ