ជីវិតកម្សាន្ដ
អតីតតួក្មេងប្រុសទាំងពីរ ក្នុងរឿង “ CJ7″ ពេញវ័យកាន់តែស្រស់ស្អាតប្លែក
វិលត្រលប់ទៅឆ្នាំ ២០០៨ អ្នកគាំទ្រភាពយន្តចិនច្បាស់ជាស្គាល់ចំណងជើង “ CJ7″ ដែលសម្តែងដោយស្ដេចកំប្លែង ទិនហ្វី (Stephen Chow) ជាតួឯក រួមទាំងតារាកុមារពីរនាក់ Xue Jiao និង Lei Huang ដែលដើរតួជាកូនរបស់តារាប្រុសរូបនេះមិនខាន។

យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះ តួកុមារទាំងពីររូបនេះបានធំពេញវ័យ និងបានក្លាយជាមនុស្សស្រីដ៏ស្រស់ស្អាតខ្លាំង មើលមិនសូវស្គាល់ ឬចំណាំបានថាជាម្នាក់ណាឡើយ។
១ Xu Jiao


បច្ចុប្បន្ននេះ Xu Jiao នៅតែបន្តអាជីពជាតារាសម្ដែងដដែល ហើយចាប់ផ្ដើមវិលមកមានស្នាដៃសម្ដែងក្នុងតួនាទីបន្ទាប់បន្សំ បន្ទាប់ពីធំពេញវ័យនិងមានអាយុ២៥ឆ្នាំ។ គេនៅចាំបានថា នាងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្ត្រឆ្នាំ២០០៨ CJ7 ជាកន្លែងដែលនាងដើរតួជាក្មេងប្រុស ហើយបានឈ្នះពានរង្វាន់ភាពយន្តហុងកុងសម្រាប់អ្នកសំដែងថ្មីល្អបំផុត។ នាងត្រូវបានគេស្គាល់ផងដែរសម្រាប់ខ្សែភាពយន្ត Starry Starry Night និង Mr. Go ក្នុងឆ្នាំ ២០១៣។

២ Lei Huang


បន្ទាប់ពីភាពយន្ត CJ7 បានបញ្ចប់ Lei Huang មិនបានបន្តធ្វើសកម្មភាពលើវិថីសិល្បៈទៀតទេ។ ប៉ុន្តែនាងបែរផ្ដោតលើការអប់រំ ខណៈអតីតតួរឿង CJ7 រូបនេះ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបច្ចេកវិទ្យា Chengdu ហើយនាងជាអ្នករាំល្អម្នាក់ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយដឹងទម្ងន់ពិត និងអាហារដែល Dilraba Dilmurat ញ៉ាំ សឹងមិនគួរឲ្យជឿ
ចុចអាន៖ អតីតតួរឿង “កូននាគសៅលិញ” អបអរខួបកំណើតវ័យ ៤៨ ឆ្នាំ ក្រោយទើបតែជួបគ្រោះថ្នាក់ចរាចរណ៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ