Connect with us

ជីវិតកម្សាន្ដ

ទោះមិនបានចូល Top 5 អ្នកគាំទ្រ កម្ពុជា នៅតែរំភើបចិត្តខ្លាំង ចំពោះ ពេជ្រ វត្តីសារ៉ា វឌ្ឍី (មានវីដេអូ)

បានផុស

នៅ

នារាត្រីថ្ងៃទី ២៥ ខែតុលានេះ បវរកញ្ញា Miss Grand Cambodia កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី បានឈានជើងចូលវគ្គ Top10 ក្នុងយប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី Miss Grand International ឆ្នាំ២០២២ ដែលកំពុងធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ ងាកទៅអ្នកគាំទ្រកម្ពុជា​ឯណោះ​វិញ ហាក់រំភើបចិត្តជាខ្លាំង ក្រោយ​ពិធីករប្រកាស​ឈ្មោះបវរកញ្ញាកម្ពុជា​នៅ​ចុងក្រោយ​គេ​បង្អស់។ លើស​ពីនេះ​ថែម​ទៀត​ មហាជន​ជា​ច្រើន ​បន្ទាប់​ពី​បាន​ឮឈ្មោះ ​កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី ​ភ្លាមៗនៅលើ​បណ្ដាញ​សង្គម​ គ្រប់គ្នាបាន​សរសេរ​សារ​អបអរ​ដល់​នាងយ៉ាងច្រើនលើសលប់។

យ៉ាងណាមិញ ​គួរ​ឲ្យ​សោកស្ដាយ ​កញ្ញា ​ពេជ្រ វត្តីសារ៉ា វឌ្ឍី មិនបានឆ្លងចូលវគ្គ Top5 នោះទេ ​តែ​យ៉ាងណា ​​ពេជ្រវត្តី សារ៉ាវឌ្ឍី​ ក៏​ទទួលបាន tittle ជា 5th Runner Up នៅក្នុងកម្មវិធី Miss Grand International 2022 ខណៈ​ហ្វេនៗជាច្រើនមាន​មោទកភាព​​ ដែល​បវរកញ្ញា​រូបនេះ​នៅតែធ្វើបានល្អ និង​បាន​នាំមកុដ 5th Runner Up មក​ប្រទេស​កម្ពុជា​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា​ ​បេក្ខភាពទាំង៥ប្រទេសដែលជាប់ក្នុង​វគ្គ​ផ្ដាច់ព្រ័ត​នាយប់នេះ រួមមាន Brazil , Indonesia , Thailand , Czech Republic និង Venezuela ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម