ជីវិតកម្សាន្ដ
ក្រោយបញ្ចប់ការប្រកួត ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្លែងសារអរគុណដល់ប្រជាជនកម្ពុជាទូទាំងប្រទេស
ថ្វីត្បិតបវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពុំអាចឆ្លងចូលទៅក្នុងTop5 នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូនេស៊ីក៏ពិតមែន តែនាងនៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។

ចំពោះការរក្សាបាននូវប្រជាប្រិភាពពីសំណាក់បរវកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី នេះក៏ព្រោះតែនាងគឺជាបុគ្គលសំខាន់ម្នាក់ដែលបានតំណាងប្រទេសក្នុងការប្រកួតលើឆាកអន្តរជាតិ។ ក្នុងនោះអ្វីដែលធ្វើឱ្យប្រជាជនកម្ពុជារំភើបចិត្ខខ្លាំងនោះទោះ Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចឈានចូលTop5នៅក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand International ក្តីតែនាងបានសាងប្រវត្តិសាស្ត្រដល់កម្ពុជាដោយបានជាប់Top10ដោយសមត្ថភាព និងបានគ្រងជ័យលាភីរងទី៥ជូនកម្ពុជា និងអ្នកគាំទ្រយ៉ាងអស្ចារ្យ។

បន្ទាប់ពីការប្រកួតនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានថ្លែងពាក្យចេញពីប្រអៅបេះដូង និងដួងចិត្តពីទឹកដីប្រទេស ឥណ្ឌូនេស៊ីដូច្នេះថា នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី សូមថ្លែងអំណរគុណចេញពីដួងចិត្តដល់បណ្តាអ្នកគាំទ្រទាំងអស់របស់នាងខ្ញុំដែលបានដើររួមគ្នាក្នុងកម្មវិធីប្រកួតមួយនេះកន្លងមក។ អរគុណសម្រាប់ការស្រឡាញ់និងជឿទុកចិត្តលើរូបនាងខ្ញុំ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបន្តទៀតថា នាងខ្ញុំពិតជារំភើប និងមានមោទនភាពចំពោះសមទ្ធិផលដែលពួកយើងបានទទួលរួមគ្នាគឺ𝗧𝗢𝗣𝟭𝟬(5th Runner Up) Miss Grand International 2022 ។ អរគុណដល់ប្រជាជនកម្ពុជាទូទាំងប្រទេស បងៗអ្នកផាត់មុខ អ្នកចូលរួមឧបត្ថម្ភទាំងឡាយដែលតែងតែឈរនៅពីក្រោយប្អូនស្រីម្នាក់នេះ។ នេះជា សមទ្ធិផលរបស់ពួកយើងទាំងអស់គ្នា។

តាមរយ:នេះអ្នកគាំទ្រជាច្រើននៅតែផ្តល់កំលាំងចិត្តចំពោះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា សូមអរគុណកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបានតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិដ៏ធំមួយនេះ អរគុណសម្រាប់ការខិតខំប្រឹងប្រែងដើម្បីកម្ពុជា។ ប្អូនស្រីធ្វើបានល្អហើយសម្រាប់ប្រទេសកម្ពុជា អរគុណណាស់សម្រាប់ការលះបង់ទាំងកម្លាំងកាយចិត្ត៕
អត្ថបទ៖ ចាន់រ៉ា


-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ