ជីវិតកម្សាន្ដ
ផេនខេក ត្អូញត្អែរ ក្រោយជីវិតជួបឧបសគ្គមិនចេះចប់មិនចេះហើយ
គេនៅចាំថា តារាសម្ដែង និងជាពិធីការិនីភេទទី ៣ ផេនខេក កន្លងមក ធ្លាប់ទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលនាងបានផុងខ្លួនជាមួយការជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ រហូតលក់អស់ទ្រព្យគ្មានសល់ និងប៉ងបញ្ចប់ជីវិតដល់ទៅ ៣ ដង។

បន្ទាប់ពីរឿងរ៉ាវនេះស្ងប់ស្ងាត់មួយរយៈខ្លី ផេនខេក ក៏មកជួបប្រទះបញ្ហាឈឺចាប់ថ្មីមួយទៀត គឺការបែកបាក់ស្នេហាជាមួយស្វាមី ដែលកាលនោះធ្វើឲ្យនាងឈឺចិត្តស្អិតទ្រូងមិនស្ទើរឡើយ។ ថ្វីត្បិតរឿងនេះបានកន្លងផុតទៅមួយរយៈហើយក្តី ប៉ុន្តែជាថ្មីម្តងទៀត ស្រាប់តែ ផេនខេក ចេញមកត្អូញត្អែរក្រោយជីវិតជួបឧបសគ្គមិនចេះចប់មិនចេះហើយ។

ជាក់ស្ដែងពិធីការិនី ផេនខេក បានបង្ហោះសាររៀបរាប់ពីខ្សែជីវិតពិតរបស់ខ្លួនថា «ជីវិតមួយថ្ងៃៗ វារញ៉េរញ៉ៃពិបាកជាងថាង ចេង ទៅចម្លងធម៌ទៀត ថាង ចេង ជួបឧបសគ្គ ៣៣ ដង ចុះខ្ញុំជួបប៉ុន្មានដងទៅ ទើបចប់»។ តាមរយៈនេះ គេឃើញអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តដល់តារាភេទទី ៣ ផេនខេក គ្រប់គ្នា។

គួររម្លឹកថា កាលពីអំឡុងដើមឆ្នាំ ២០២២ ពិធីការិនី ផេនខេក បានរៀបរាប់ទាំងទឹកភ្នែកតាមរយៈកិច្ចសម្ភាសន៍មួយថា ដោយសារតែបញ្ហា នៃបំណុលគេអំឡុងពេលកូវីដ-១៩ កន្លងទៅ ទើបធ្វើឲ្យរូបគេធ្លាក់ខ្លួនដល់ចំណុចសូន្យ និងជួបបញ្ហាខ្វះខាតជីវភាពខ្លាំង ដែលធ្លាប់តែរស់ក្នុងផ្ទះធំ មានឡានជិះប៉ុន្តែពេលនេះក៏ផ្តើមរស់នៅត្រឹមតែផ្ទះជួល ៤ ជ្រុងប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា