ជីវិតកម្សាន្ដ
ខេម ទុកពេលឲ្យ៣ខែសម្រាប់អ្នកលក់លៀសហាលដែលមានសំនៀងដូចខ្លួន
តារាចម្រៀងសម្លេងស្អកម្ចាស់បទ “ទឹកភ្នែកក្មេងពាល” លោក ខេម ពេលនេះកំពុងមានវត្តមាននៅលើទឹកដីប្រទេសសម្បូរដុល្លារសហរដ្ឋអាមេរិកដើម្បីច្រៀងរាំកម្សាន្តសប្បាយជាមួយបងប្អូនអានិកជនខ្មែររស់នៅទីនោះ។
អំឡុងពេលកំពុងស្នាក់នៅទីនោះលោក ខេម គឺទទួលបានការស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅពីសំណាក់ពលរដ្ឋខ្មែរនៅទីនោះ។ ម្យ៉ាងទៀតបើតាមការបង្ហើបដំណើរឆ្លងប្រទេសរបស់តារាចម្រៀង ខេម នេះមានរយ:ពេល៣ខែ នឹងត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមការកំណត់របស់អ្មកដែលធានាយកទៅច្រៀននៅទីនោះ។

ឆ្លៀតពេលដែលលោក ខេម ស្ថិតនៅទឹកដីអាមេរិកនេះដែរស្រាប់តែមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នាក្រោយមានការចែករំលែកនូវវីដេអូខ្លីមួយបង្ហាញពីសកម្មភាពបុរសលក់លៀសហាលម្នាក់ដែលបានយកបទចម្រៀងរបស់លោក ខេម មកបកស្រាយយ៉ាងពិរោះ។ មិនតែប៉ុណ្ណោះសម្លេងរបស់បុរសរូបនេះត្រូវបានគេប្រៀបធៀបថាដូចទៅនឹងសម្លេងម្ចាស់ដើមលោក ខេម ផងដែរ។

ដោយឃើញបែបនេះចំពោះសាមីខ្លួនលោក ខេម មិនបង្អែបង្អង់យូរនោះទេ បានចេញមកបង្ហោះសំណេរភ្ជាប់នឹងវីដេអូនោះថា បងមកអាមេរិកមិនទាន់បានប៉ុន្មានថ្ងៃផងប្អូនចង់ដណ្ដើមអាជីពបងហើយ សង្ឃឹមពេលបងត្រឡប់ទៅវិញ ប្អូនប្រគល់អាជីពនេះជូនបងវិញ សំខាន់សក់របស់ប្អូនពិតជាពិបាករកណាស់ម៉ូតបែបនេះ អរគុណសម្រាប់ការស្រលាញ់គាំទ្រ ។

ជាមួយគ្នានេះក៏មានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកគាំទ្រដោយក្នុងនោះក៏មានអ្នកស្នើរសុំឲ្យលោក ខេម ជួយជ្រោមជ្រែងបុរសខាងលើផងដែរ។ ចំណែកតារាចម្រៀងលោក ខេម ក៏បានខមមិនឆ្លើយតបអ្នកគាំទ្រនិយាយលេងសើចទៅកាន់បុរសនោះថា គេនិយាយគ្នាហេីយទុកពេលអោយតែបីខែទេ។ ខ្ញុំឮបទនេះនឹកចូលឆ្នាំខ្មែរទៀតហេីយ តេីបង ប្អូនដូចខ្ញុំទេ ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ