Connect with us

ជីវិតកម្សាន្ដ

ក្រោយរកឃើញម្ចាស់មកុដ គណនីផ្លូវការទាំងពីររបស់ Miss Grand International បាត់អ្នក Follow ត្រឹមមួយយប់

បានផុស

នៅ

នារាត្រីថ្ងៃ ២៥ តុលា ម្សិលមិញនេះ គឺជាថ្ងៃផ្ដាច់ព្រ័ត្ត​ក្នុងកម្មវិធី Miss Grand International 2022 ដែលធ្វើឡើងនៅឥណ្ឌូណេស៊ី និង​​រក​ឃើញ​ម្ចាស់​តំណែង​ថ្មី​ បានទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស​ប្រេស៊ីល នាង Isabella Menin​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នេះ​ដែរ ​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​ជាច្រើន​បាន​ចូលរួម​អបអរសាទរ​យ៉ាង​ច្រើន​ ចំពោះ​ចំពោះ​ម្ចាស់​ជយលាភី និងពេញចិត្តនៅ​លទ្ធផល​កាលពី​យប់មិញ​ថា នាង Isabella Menin​ ​ពិតជា​សក្ដិសម​នឹង​ម្ចាស់​មកុដ​ MGI 2022 នេះ​ជាខ្លាំង ទាំង​សម្រស់​និង​សមត្ថភាព​ ខណៈ​លំដាប់​រង​ទី ១ បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស​ថៃ លំដាប់​រង​ទី ២ បាន​ទៅ​លើ​ប្រទេស​ឥណ្ឌូណេស៊ី លំដាប់​រង​ទី ៣ បាន​ទៅ​លើ​ប្រទេស វ៉េណេស៊ុយអេឡា និង លំដាប់​រង​ទី ៤ បាន​ទៅ​លើ​ប្រទេស ឆែក។

ដោយឡែក​ក្នុង​ឆ្នាំ ២០២២ នេះ ចំពោះ​ដំណែង​លំដាប់​រង​ទី ៥ គឺ​បាន​ទៅ​លើ​បវរកញ្ញា​ដ៏​ស្រស់​ស្អាត​ចំនួន ៥ ប្រទេស​រួម​មាន បវរកញ្ញា​ប្រទេស​កម្ពុជា ប្រទេស កូឡុំប៊ី ប្រទេស ព័រតូរីកូ ប្រទេស ម៉ូរីស និង ប្រទេស​អេស្ប៉ាញ។

ទោះ​ជា​យ៉ាង​ណា ងាកទៅអ្នកគាំទ្រ​វៀតណាម និង ហ្វីលីពីន​ឯ​ណោះ​វិញ ហាក់​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​លទ្ធផល​ដែល​បវរកញ្ញា​ដំណាង​ឲ្យ​ប្រទេស​ខ្លួន ពុំ​ទទួល​បាន​លិទ្ធផល រហូត​មាន​ការ​បញ្ចេញ​មតិ​រិះគន់​វាយប្រហារ​កម្មវិធី ក៏​ដូច​ជា​នាំ​គ្នា​ចុច unfollow ផេក​ផ្លូវការ​របស់​កម្មវិធី Miss Grand International លើ Instagram និង​ឈាន​ទៅ​គណនី​ហ្វេសបុក​ផង​ដែរ ​ធ្វើ​ឲ្យ​ផេក​កម្មវិធី​មួយ​MGI ធ្លាក់​ចំនួន​អ្នក​ចុច​តាមដាន​ស្រឺតៗ​ត្រឹម​ពេល​មួយ​យប់​ប៉ុណ្ណោះ។​

គួរបញ្ចាក់ដែរថា កម្មវិធី Miss Grand International កាលពី​សប្ដាហ៍​កន្លង​ទៅ​ បាន​ក្លាយ​ជា​កម្មវិធី​ប្រកួត​បវរកញ្ញា​មួយ​មាន​ចំនួន​អ្នក​តាមដាន​ច្រើន​ជាង​គេ​បំផុត​រហូត​ដល់ ៦.៥ លាន​នាក់ ប៉ុន្តែ​ត្រូវ​បាន​ធ្លាក់​ចំនួន​អ្នក​តាមដានយ៉ាងគំហុក បន្ទាប់រកឃើញម្ចាស់មកុដ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទោះមិនបានចូល Top 5 អ្នកគាំទ្រ កម្ពុជា នៅតែរំភើបចិត្តខ្លាំង ចំពោះ ពេជ្រ វត្តីសារ៉ា វឌ្ឍី (មានវីដេអូ)

ចុចអាន៖ក្រោយបញ្ចប់ការប្រកួត ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្លែងសារអរគុណដល់ប្រជាជនកម្ពុជាទូទាំងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម