Connect with us

ជីវិតកម្សាន្ដ

ជេស៊ីកា បកស្រាយទំនាក់ទំនងស្នេហាជាមួយ នាយ ចឺម​

បានផុស

នៅ

កាលពី​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង​Tik Tok ជាច្រើន បាន​ឃើញ​តារា​ចម្រៀង​វ័យក្មេង​សម្បូរ​មន្ត​ស្នេហ៍ នាយ ចឺម ថត​កៀកកើយ​គ្នា និង​ស្និទ្ធស្នាល​ផ្អែមល្ហែម​ជាមួយ​តារា​សម្ដែង​ស្រី​វ័យក្មេង​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​នោះ គឺ កញ្ញា ជេស៊ីកា បង្ក​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដល់​អ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​រូបភាព​ដោយ​ភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​នេះ​បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ​ជាច្រើន ដាក់​ការ​សង្ស័យ​ទៅ​លើ​ទំនាក់ទំនង​រវាង​នាយ ចឺម និង​កញ្ញា ជេស៊ីកា។ ក្រោម​ហេតុផល​ថា អ្នក​ទាំងពីរ អាច​និង​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក បន្ទាប់ពី​នាយ ចឺម បែក​សង្សារ​ចាស់ គឺ​អ្នកនាង សេង សុខឃីម ត្រឹម​រយៈពេល​ខ្លី។

យ៉ាងណាមិញ ក្រោយ​បែក​ធ្លាយ​វីដេអូ​កៀកកើយ និង​ស្និទ្ធស្នាល​របស់​តារា​ប្រុស-ស្រី​ទាំងពីរ​ដួង បង្ក​ជា​មន្ទិល​ដល់​ទស្សនិកជន​នោះ នាយ ចឺម និង ស៊ីកា មិន​បាន​ចេញ​មក​បំភ្លឺ ឬ​បកស្រាយ​ទេ។ ប៉ុន្តែ​ទើប​តែ​រសៀល​ថ្ងៃ​ទី ២៥ ខែ​តុលា ម្សិលមិញ កញ្ញា ជេស៊ីកា បាន​ចេញ​មក​ស្រាយ​មន្ទិល និង​បញ្ជាក់​ច្បាស់ៗ​ថា ទំនាក់ទំនង​រវាង​ខ្លួន និង​នាយ ចឺម ត្រឹមតែ​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ​ដូចគ្នា​ប៉ុណ្ណោះ។

តារា​សម្ដែង​កញ្ញា ជេស៊ីកា បាន​បញ្ជាក់​ដោយ​ខ្លី​ប្រាប់​បែប​នេះ​ថា មក​បញ្ជាក់​ថា ២ នាក់​ខ្ញុំ​មិនបាន​បង្កាត់​ភ្លើង​ស្នេហ៍​នោះ​ទេ ឈប់​យល់​ច្រឡំ​ទៀត​ទៅ​បងប្អូន។ ខ្លឹមសារ​ដែល​សាមីខ្លួន​កញ្ញា ជេស៊ីកា បក​ស្រាយ​ខាង​លើ អាច​ធ្វើ​ឲ្យ​មហាជន​យល់​ច្បាស់ និង​អស់​មន្ទិលសង្ស័យ​លើ​ពួកគេ​ទាំងពីរ។

សូម​ជម្រាប​ថា គិត​មក​ទល់​ពេលនេះ​មាន​រយៈពេល​ប្រមាណ​ជិត ២ ខែ​មក​ហើយ ដែល​តារា​ចម្រៀង​ប្រុស​ដ៏​ល្បីល្បាញ​នាយ ចឺម បែកបាក់​ស្នេហ៍​ជាមួយ​អតីត​សង្សារ ដែល​គេ​គ្រប់គ្នា​ស្គាល់​ថា ជា​អ្នក​មេម៉ាយ​កូន​មួយ​សាច់​ខ្ចី រូប​ស្រស់ គឺ​អ្នកនាង សេង សុខឃីម បន្ទាប់ពី​អ្នក​ទាំងពីរ​ទាក់ទង​គ្នា​បាន​ប្រមាណ ១ ឆ្នាំ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២៦ នាទីutes មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម