Connect with us

ជីវិតកម្សាន្ដ

ថៃ ដាក់ទុនវាល់លាន ទិញយកកម្មវិធី បវរកញ្ញា ចក្រវាល ផ្ដាច់មុខពី អាមេរិក

បានផុស

នៅ

បើយោងតាមប្រភព​ហ្វេសប៊ុក ដែលមានឈ្មោះ JKN18 បានប្រកាសកាលពីព្រឹកមិញថា នាង Ann Jakkaphong ជាម្ចាស់ក្រុមហ៊ុនធំមួយនៅថៃ បានដាក់ទុនវាល់លាន ទិញ​កម្មវិធី Miss Universe ផ្ដាច់មុខ​​ ក្លាយជា​ម្ចាស់​ឆាកបវរកញ្ញា​ពិភពលោក​ដំបូង​គេ​បង្អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ ​ក្រុមហ៊ុន JKN Global Group Public Company Limited ដែលមានលោកស្រី Ann Jakkaphong ជានាយកប្រតិបត្តិ បាន​បង្ហោះ​ឯកសារ​មួយ​សន្លឹក ​អមនឹង​ខេបសិន​ថា “រាល់សកម្មភាពរបស់ Miss Universe រួមទាំងរក្សាសិទ្ធិ​និងការពាក់ព័ន្ធ​គឺជាកម្មសិទ្ធ របស់ក្រុមហ៊ុន JKN Global Group Public Company Limited។”

ផ្អែក​តាម​ការ​លើក​ឡើង​នេះ​ ស្រប​ពេល​ដែល​នាយក​ប្រតិបត្តិ​រូបនេះ ធ្លាប់​និយាយថា ​គាត់​បាន​​នឹង​ទិញ​យកអាជីវកម្ម​លើ​ឆាក​បវរកញ្ញា​ចក្រវាល ហើយ​ធ្វើ​វាដោយ​ខ្លួន​ឯឯផ្ទាល់ឲ្យក្លាយជារបស់ថៃ។ ដោយសារតែ​ការមិន​ទុកចិត្ត លើការ​ប្រកួត​កន្លង​មក។

យ៉ាងណាមិញ​ Ann ក៏​បាន​បង្ហោះ​សារ​ ដើម្បីពង្រឹងប្រជាប្រិយភាពរបស់​នាង​ថា “នាំខ្លួនអ្នកចូលទៅក្នុងភាពសុខដុមរមនានៃសកលលោក និងអនុញ្ញាតឲ្យថាមពលល្អ ១០០ភាគរយ ចូលក្នុងជីវិតរបស់អ្នក ចាប់ពីពេលនេះតទៅ។ ទីបំផុតសកលលោកនេះ ជារបស់យើង ត្រៀម​ខ្លួន​ទៅ​មុខ​ជាមួយ Ann មែន​ទេ? អរគុណដែលស្រលាញ់ អរគុណ​អ្នក​រាល់​គ្នា​ដែល​ស្រលាញ់ Ann និង​ក្រុម​គ្រួសារ។”

នោះនឹងអនុញ្ញាតឲ្យ Ann មិនត្រឹមតែមានសិទ្ធិជាម្ចាស់បវរកញ្ញាចក្រវាលប៉ុណ្ណោះទេ ថែមទាំងអាចរៀបចំការប្រកួតបវរកញ្ញាសហរដ្ឋអាមេរិក និងបវរកញ្ញា Miss Teen USA ផងដែរ។

គួរ​បញ្ជាក់​ដែរ​ថា​​ Ann Jakkaphong Jakrajutatip គឺជាអ្នកជំនួញកែភេទជនជាតិថៃ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន JKN Global Group Public Company Limited ព្រមទាំង​បាន​កាន់កាប់ភាគហ៊ុន ១០០ភាគរយ មានតម្លៃ ៨០០ លានបាតក្នុងកម្មវិធី​បវរកញ្ញាចក្រវាឡ​​ ដែល​ជា​ស្ថាប័នប្រកួតសម្រស់លេខ១ របស់​ពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Miss Grand វៀតណាម ទ្រហោយំអោបអតីតម្ចាស់មកុដ Nguyễn Thúc Thùy ក្រោយមិនជាប់ Top 10 (មានវីដេអូ)

ចុចអាន៖ក្រោយរកឃើញម្ចាស់មកុដ គណនីផ្លូវការទាំងពីររបស់ Miss Grand International បាត់អ្នក Follow ត្រឹមមួយយប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម