Connect with us

ជីវិតកម្សាន្ដ

ស្អាតខ្លាំងណាស់ ! ព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតបែបបុរាណ លំអដោយគ្រឿងអលង្ការ ភ្លឺចែងចាំង​

បានផុស

នៅ

អ្នកគាំទ្រ និង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ផ្ទុះ​ការ​ចាប់​អារម្មណ៍ ហើយ​ពោល​សរសើរ​គ្រប់​គ្នា​ បន្ទាប់ពី​ឃើញ​ព្រះនាង​តូច នរោត្តម ជេនណា គ្រង​ឈុត​សម្លៀកបំពាក់​បែប​ប្រពៃណី​បុរាណ​ខ្មែរ លំអ​ដោយ​គ្រឿងអលង្ការ​ភ្លឺ​ចែងចាំង ស្អាត​គ្មាន​ទាស់ភ្នែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិត​ក្នុង​ព្រះជន្ម ១០ វស្សា ព្រះនាង​តូច នរោត្តម ជេនណា អាច​ប្រើប្រាស់​បាន ៥ ភាសា និង​មាន​ទេពកោសល្យ​ខាង​ច្រៀង រាំ និង​សម្ដែង យ៉ាង​ពិសេស ហើយ​ស្ទាត់ជំនាញ​ទៀត​ផង។ ចំពោះ​ភាសា​ទាំង ៥ ដែល​ព្រះនាង​តូច ជេនណា អាច​ប្រើ​បាន​នោះ​រួមមាន ភាសា​ខ្មែរ, អង់គ្លេស ,ចិន ,ថៃ ,បារាំង ​នេះ​គឺជា​សមត្ថភាព​ដ៏​ពិសេស ដែល​មនុស្ស​ភាគ​ច្រើន​ពិបាក​ធ្វើ​បាន។

ដោយឡែក​ចាប់អារម្មណ៍​មក​មើល​ពី​រូបភាព​ដែល​ទ្រង់​គ្រង​នូវ​ឈុត​បែប​ប្រពៃណី​បុរាណ និង​ត្រូវ​បាន​បង្ហោះ​នោះ ព្រះនាង​តូច ជេនណា បាន​មាន​ព្រះបន្ទូល​ថា «គ្រឿងអលង្ការ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​បង្កើន​ភាព​ស្រស់​ស្អាត និង​ភាព​ជឿជាក់​សម្រាប់​ខ្លួនឯង»។

តាមរយៈ​នេះ​គេ​ឃើញ​មាន​ការ​លើក​សរសើរ​ព្រះនាង​តូច​ថា «ស្អាត​ណាស់ ព្រះនាង​ម្ចាស់​ខ្ញុំ, គោរព​ស្រឡាញ់​ព្រះនាង​ម្ចាស់​តូច​ខ្លាំងៗ ក្រាបទូល​,ស្រស់​ស្អាត​ណាស់​ព្រះនាង​, ស្អាត​ឆ្លាត​លេចធ្លោ​ក្នុង​ខ្សែ​រាជវង្ស, ស្អាត​ណាស់​ព្រះនាង​តូច​របស់ខ្ញុំ ពិតជា​ស្អាត​ខ្លាំង​ណាស់, ព្រះ​អើយ​ទ្រង់​ពិតជា​ស្អាត​ខ្លាំង​ណាស់ ,ស្អាត​ណាស់​ព្រះនាង​តូច​របស់ខ្ញុំ​ស្លៀក​អ្វី​ក៏​ស្អាត​ដែរ សមជា​នារី​ខ្មែរ​ខ្លាំង​ណាស់ ,ចិត្ត​ក៏​ល្អ សម្រស់​ក៏​ស្អាត ព្រះនាង​តូច​ដ៏​សែន​គោរព ព្រះនាង​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់, ព្រះនាង​តូច​ទាំង​ស្អាត ហើយ​ឆ្លាត​ណាស់»។

សូម​ជម្រាប​ដែរ​ថា ព្រះនាង​តូច នរោត្តម ជេនណា គឺជា​សែស្រឡាយ​រាជវង្ស ដែល​មាន​សម្ផស្ស​ស្រស់​ស្អាត​តាំងពី​ក្មេង​វ័យ ពិសេស​នោះ​គឺ​មាន​ទេពកោសល្យ​សិល្បៈ​គួរ​ឲ្យ​ស្ញប់ស្ញែង។ លើស​ពី​នេះ​ព្រះនាង​តូច ក៏​ឧស្សាហ៍​បង្ហោះ​រូបថត​គ្រង​ឈុត​ប្រពៃណី​ដ៏​ស្រស់​ស្អាត អម​ដោយ​សារ​ជូនពរ​ចំពោះ​ជន​រួមជាតិ​ជា​បន្តបន្ទាប់​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួបសួរសុខទុក្ខ និងផ្ដល់អំណោយដល់អ្នកបោសសម្អាត កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ១១៥០នាក់

កីឡា៣ ម៉ោង មុន

លទ្ធផលបញ្ចប់ជើងទី១ វគ្គ៨ក្រុមចុងក្រោយពានពាន​សម្តេចតេជោ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យ ១០ នាក់ បង្កហិង្សាដោយចេតនា ស្លាប់ម្នាក់ និងរបួសច្រើននាក់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

អតីតនាដការបាំបុរាណទសវត្សរ៍៩០ អ្នកស្រី អូន សុកា ទទួលមរណភាព នៅប្រទេសបារាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី៖គ្មានការស៊ុមគ្រលុំរវាងគ្រួសារសម្ដេចតេជោ និងគ្រួសារថាក់ស៊ីន ដើម្បីលួចបូមប្រេងតំបន់ត្រួតស៊ីគ្នាឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សង្គ្រាម​កាន់​តែ​ធំ! រុស្ស៊ី បាញ់​មីស៊ីល​អន្តរ​ទ្វីប​វាយ​ប្រហារ​អ៊ុយក្រែន ជាលើក​ដំបូង

កីឡា៧ ម៉ោង មុន

កញ្ញា ឆៃលីម កិន្នារី៖«ការ​ឈ្នះ​មេដាយ​ប្រាក់​ពិភព​លោកគឺ​ការ​សម្រេច​​គោលដៅរំពឹងទុក»

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កាន់តែ​មិន​ស្រួល! រុស្ស៊ី គំរាម​បាញ់​មីស៊ីល​អន្តរទ្វីប​ឲ្យ​ចំ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន

ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោក អ៉ិន សុភិន ហួសចិត្ត ខណៈមានអ្នកជេរប្រមាថក្រោយបេក្ខនារីខេត្តបាត់ដំបងឈ្នះមកុដយប់មិញ

Sokha Hotels

ព័ត៌មានពេញនិយម