ជីវិតកម្សាន្ដ
ស្ថាបនិក Miss Grand International លោក Nawat ដាក់ចំៗលែងទុកមុខឲ្យ វៀតណាម
កាលពីរាត្រីថ្ងៃ ២៥ តុលា ម្សិលមិញនេះ គឺជាវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand International 2022 ដែលធ្វើឡើងនៅឥណ្ឌូណេស៊ី និងរកឃើញម្ចាស់តំណែងថ្មី បានទៅលើបវរកញ្ញាមកពីប្រទេសប្រេស៊ីល នាង Isabella Menin។

ដោយឡែក Miss Grand វៀតណាមនាង Doan Thien An មិនបានឈានជើងចូលទៅដល់វគ្គ Top 10 នឹងគេឡើយ ដែលនេះបានធ្វើឲ្យមហាជនវៀតណាមជាច្រើន មិនសប្បាយចិត្តនឹងលទ្ធផលសូម្បីតែបន្តិច។
ស្របពេលនេះ នៅលើទំព័រហ្វេសប៊ុក I like to see beauty queens ឯណោះ បានបង្ហោះសារលាតត្រដាងពីអារម្មណ៍របស់លោក Nawat Itsaragrisil ថា «ម្ចាស់ស្ថាប័នរូបនេះ ពិតជាមានការជាខកចិត្តជាមួយនឹងវៀតណាមខ្លាំងណាស់។ មិនអីទេ ក្នុងការបាត់បង់អ្នកដើរតាម! ប៉ុន្តែការធ្វើបែបនេះ ជាទង្វើដែលពិភពលោកមើលឃើញថាវៀតណាមមិនគួរឲ្យស្រឡាញ់សោះ។ វៀតណាម បានឈ្នះពានរង្វាន់ Country power of the year ហើយឈ្នះពាន Golden Grand Award នេះបង្ហាញថា វាជារឿងល្អបំផុតក្នុងឆ្នាំនេះ។ ប៉ុន្តែហេតុអ្វី វៀតណាមនៅតែមិនសុខចិត្ត?”
លើសពីនេះ លោក Nawat ក៏បានបង្ហោះស្ទូរីក្នុង Instagram ថា “ខ្ញុំទើបបានឆែក Instagram របស់ MGI ( Miss Grand International) ឃើញសន្ទុះនៃការ unfollow ផេក សុទ្ធសឹងសាសន៍វៀតណាម។ អរគុណសម្រាប់ការ unfollow យើងតែងតែគោរព និងភាពសុក្រិតជូនគ្រប់បេក្ខភាព និងគ្រប់ជាតិសាសន៍!”



យ៉ាងណាមិញ ផេក I like to see beauty queens ក៏បានបន្ថែមទៀតថា បញ្ហាទាំងអស់កើតឡើងមកពីបវរកញ្ញាវៀតណាម មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ខណៈអ្នកគាំទ្រនៃរាជិនីសម្រស់រូបនេះ ហាក់បង្ហាញការមិនពេញចិត្តខ្លាំង ចំពោះលទ្ធផលដែលបវរកញ្ញាតំណាងឲ្យប្រទេសខ្លួន ពុំទទួលបានលទ្ធផល រហូតមានការបញ្ចេញមតិរិះគន់វាយប្រហារកម្មវិធីឥតសំចៃ ក៏ដូចជានាំគ្នាចុច unfollow ផេកផ្លូវការរបស់កម្មវិធី Miss Grand International លើ Instagram និងឈានទៅគណនីហ្វេសបុកផងដែរ ធ្វើឲ្យផេកកម្មវិធីមួយ MGI ធ្លាក់ចំនួនអ្នកចុចតាមដាន តាំងពី ៦លាននាក់ ចុងក្រោយនេះបានធ្លាក់ចុះមកនៅត្រឹម ៤.៥ លាននាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថាបវកញ្ញា Isabella Menin បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពី UCL (University College London) នាងអាចនិយាយបាន ៥ ភាសា អង់គ្លេស ព័រទុយហ្គាល់ អេស្ប៉ាញ និងអាចទំនាក់ទំនងបានយ៉ាងល្អជាភាសាបារាំង អ៊ីតាលី ។ ដែលនេះបញ្ជាក់បានថានាងពិតជាសក្ដិសមជាម្ចាស់មកុដពិតៗសម្រាប់កម្មវីធី Miss Grand International 2022៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Miss Grand វៀតណាម ទ្រហោយំអោបអតីតម្ចាស់មកុដ Nguyễn Thúc Thùy ក្រោយមិនជាប់ Top 10 (មានវីដេអូ)

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា