ជីវិតកម្សាន្ដ
ស្ថាបនិក MGI និយាយអ្វីខ្លះ ពេល Engfa មិនអាចគ្រងមកុដឯក?
កម្មវិធីប្រកួតសម្រស់ Miss Grand International 2022 បានបញ្ចប់ទៅកាលពីរាត្រីម្សិលមិញ ដែលមានបវរកញ្ញា Isabella Menin តំណាងប្រទេសប្រេស៊ីលជាអ្នកគ្រងមកុដឯក ចំណែកលំដាប់រងទី១ បានទៅលើបវរកញ្ញា Engfa Waraha តំណាងប្រទេសថៃ។

មុនប្រកាសលទ្ធផលមហាជនថៃពិតជាសង្ឃឹមមុតមាំថា Engfa អាចដណ្ដើមបានជយលាភីឯក ឬពុំនោះទេនាងអាចមានឱកាសចូលដល់វគ្គកំពូលទាំង ៥ មិនខាន។ ជាក់ស្ដែងទោះបី Engfa មិនទទួលជ័យជម្នះលេខ១ពិតមែន ប៉ុន្តែនាងនៅតែឆក់បានតំណែងខ្ពស់ ធ្វើឱ្យប្រជាជនរបស់នាង មានមោទកភាពលើនាងជាខ្លាំង។

ដោយឡែក ចំពោះស្ថាបនិក និងនាយកប្រតិបត្តិស្ថាប័ន Miss Grand Thailand និង Miss Grand International វិញបានសម្ដែងការអបអរសាទរដល់បវរកញ្ញា Engfa ផងដែរ បើទោះបីជានាងមិនអាចក្លាយជាម្ចាស់មកុដឯកយ៉ាងណាក្ដី។ នៅក្នុងបទសម្ភាសន៍នៅឯប្រទេសឥណ្ឌូនេស៊ី លោក Nawat Isarakraisil បាននិយាយថា Engfa បានប្រឹងប្រែងអស់ពីសមត្ថភាពហើយ គ្រប់វគ្គប្រកួតទាំងអស់នាងសុទ្ធតែធ្វើបានល្អ។ នាងពិតជាសក្តិសមនឹងពាក្យ រាជិនីសម្រស់ ហើយលោករំពឹងថា ទៅថ្ងៃមុខនាងអាចក្លាយជាម្ចាស់មកុដឯក នៅក្នុងកម្មវិធីប្រកួតអន្តរជាតិណាមួយមិនខាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មូលហេតុពីរគត់នាំឱ្យ Matthew ក្លាយជាពិធីករកម្មវិធី MGI ៣ឆ្នាំជាប់គ្នា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ