Connect with us

ជីវិតកម្សាន្ដ

ខាន់ ជេមស៍ រំភើប​ស្ទើរ​ហោះ ព្រោះរឿង​មួយ​

បានផុស

នៅ

តារាចម្រៀង​លោក ខាន់ ជេមស៍ បាន​ស្រក់ទឹកភ្នែក​ព្រោះក្ដីរំភើប​យ៉ាងក្រៃលែង ក្រោយទទួលបាន​នូវការផ្ដល់​មហា​កិត្តិយសពីសំណាក់​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយ​សម្ដេច​ធ្វើការ​ Share វីដេអូ​នៃការ​ Live លក់​ធុងបាសរបស់តារាចម្រៀង​ផលិតកម្ម​សាន់ដេ​រូបនេះ​កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

សម្ដេចតេជោបានធ្វើការចុច Share នោះ ខាន់ ជេមស៍ ពុំទាន់បានដឹងនោះឡើយ ក្រោយ​ដឹង​ភ្លាមលោក​ក៏បាន​ច្រៀងចម្រៀងមួយបទមានចំណងជើងថា «ស្ពានសាងស្នេហ៍» ជូន សម្ដេចតេជោ សណ្ដាប់ និងទស្សនាភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល ខាន់ ជេមស៍ ភ្ញាក់ផ្អើលនោះ​ត្រូវបាន សម្ដេចតេជោ ធ្វើការ​ខមិន​​ធ្វើឲ្យលោកស្រក់ទឹកភ្នែកថា ៖ «អរគុណកូនដែលបា​ន​ច្រៀងបទពុក»។ សម្ដេចតេជោ ក៏បាន​ខមិនទៀតថា៖ «​ជូន​ពរកូន​មានជោគជ័យ»។

ក្រោយបញ្ចប់ការ Live ភ្លាមៗលោក ខាន់ ជេមស៍ សបានថ្លែងឲ្យ​ថា លោកពិត​ជារំភើបណាស់រំភើប​ដល់​ហូរ​ទឹកភ្នែក។ លោកបានចាត់ទុកថ្ងៃនោះ​ជាថ្ងៃដែលជោគជ័យបំផុតក្នុងជីវិតរបស់លោក​ធំ បំផុត​លើសអ្វីៗទាំងអស់។”កូនពិតជាមានមហាកិត្តិយសខ្លាំងណាស់!!!ដែលកាល​ពីយប់​មិញ​(សម្ដេចពុក:pray:)ដែលបានចូលcomment និងshare នូវវីដេអូរបស់កូន:pray::pray: កូនសូមគោរព​ជូនពរសម្ដេចពុក​និង​សម្ដេចម៉ែ:pray::pray: សូមប្រកបដោយសុខភាពល្អបរិបូរណ៌.!! កម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃ:pray: ជន្មាយុ​យឺនយូរដើម្បីនៅជាម្លប់ដ៏ត្រជាក់របស់ប្រទេសកម្ពុជា និង​ប្រជាពលរដ្ឋខ្មែរ​គ្រប់រូបសូម​គោរពអរគុណ​សម្តេច​ពុក:pray:​អរគុណសន្តិភាព។”៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម