Connect with us

ជីវិតកម្សាន្ដ

BTS នឹងបញ្ជូនចម្រៀង ៤ បទ ដើម្បីដណ្ដើមពានរង្វាន់ពីកម្មវិធី Grammy នៅឆ្នាំ ២០២៣

បានផុស

នៅ

BTS ត្រូវបានគេរាយការណ៍ថា នឹងបញ្ជូនបទចម្រៀងសរុបចំនួន ៤ ​សម្រាប់ដណ្តើម​ពាន​រង្វាន់នៅក្នុងកម្មវិធី Grammy Awards នៅឆ្នាំ ២០២៣ ដែលជាកម្មវិធីប្រគល់ពានរង្វាន់តន្រ្តីធំមួយរបស់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីប្រគល់ពានរង្វាន់ Grammy Awards លើកទី ៦៥ នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ ២០២៣ ដោយ ផ្តល់រង្វាន់ដល់សិល្បករដែលបានចេញអាល់ប៊ុមចម្រៀងនៅចន្លោះថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។ថ្មីៗ​នេះ ​ក្នុង​ឧស្សាហកម្ម​តន្ត្រី​អាមេរិក​បាន​ប្រកាស​ថា BTS បាន​បញ្ជូន​ចម្រៀង​ចំនួន ៤ បទ​ផ្សេង​គ្នា​សម្រាប់ដណ្តើម​ពាន​រង្វាន់ចំនួនពីរដូចជា “Record of the Year” និង “Song of the Year”។

ក្នុង​ចំណោម​បទ​ចម្រៀង​ដែល​ក្រុម​បាន​ផ្ញើ​ទៅកម្មវិធី Grammy មាន​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម “Proof” បទ “Yet to come” ចំណែក​៣​បទ​ទៀត​គឺ​ជា​ការ​សហការ​ជាមួយ​សិល្បករ​អន្តរជាតិរួមមាន បទ “MyUniverse” ដែលការសហការរវាងក្រុម Coldplay , បទ “Left and Right” ជាការសហការរបស់សមាជិក Jungkook និង Charlie Puth , បទ “Bad Decisions” ដែលទើបចេញថ្មីៗនេះជាការសហការរបស់សមាជិក​ Jungkook, Jin, V, និង Jimin ជាមួយ Benny Blanco, Snoop Dogg ។

បន្ថែមពីលើ BTS បានបញ្ជូនបទចម្រៀងទាំង ៤ នេះទៅប្រកួតប្រជែងក្នុងដណ្តើម​រង្វាន់​ “Best Pop Duo/Group Performance” ដែលជាពានរង្វាន់ដែលផ្តល់ដល់សិល្បករដែលមានស្នាដៃសិល្បៈឆ្នើម ក្នុងការច្រៀងចម្រៀងប៉ុប ឬការសម្តែងក្រោមតន្ត្រីក្នុងទម្រង់ជាក្រុម ឬការសហការ។

ទោះជាយ៉ាងណាក៏ដោយ​ ថ្មីៗនេះ ក្រុមនេះបានប្រកាសថាពួកគេនឹងផ្អាកសកម្មភាពដើម្បីផ្តោតលើអាជីពទោលរបស់សមាជិកម្នាក់ៗ ក៏ដូចជាមានកាតព្វកិច្ចចូលបម្រើលយោធា ដូច្នេះហើយអ្នកគាំទ្រមានការព្រួយបារម្ភ នៅពេលដែលពិធីប្រគល់ពានរង្វាន់ Grammy Awards ឆ្នាំ ២០២៣ ប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយ BTS នឹងមិនអាចចូលរួមបាន ឬនឹងខ្វះសមាជិក Jin ផងដែរ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖RM មេក្រុម BTS នឹងក្លាយជាពិធីករ ក្នុងកម្មវិធីអប់រំ របស់ប៉ុស្តិ៍ទូរទស្សន៍ tvN

ចុចអាន៖តួឯកស្រីរឿង ”អធិរាជឆ្លងភព” បរិច្ចាគប្រាក់ ១សែនដុល្លារ អបអរគម្រប់១០ឆ្នាំចូលសិល្បៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម