ជីវិតកម្សាន្ដ
ខ្សែជីវិតសេដ្ឋី ថៃ ទើបទិញកម្មវិធី បវរកញ្ញាចក្រវាល ទម្រាំមានប្រាក់វាល់លាន ជីវិតរងការប្រមាថ
Ann Chakrabongse ត្រូវបានគេស្គាល់ថា ជាស្ត្រីកែភេទដ៏ជោគជ័យបំផុតក្នុងតំបន់អាស៊ាន មនុស្សជាច្រើនប្រហែលជាគិតថា នាងមានជីវិតល្អឥតខ្ចោះគ្រប់យ៉ាង។ ប៉ុន្តែការពិត ជីវិតនាងមិនមែនជាផ្កាកុលាបតាំងលម្អក្នុងថូមាសឡើយ។ ទម្រាំឈានដល់ចំណុចនេះ Ann ត្រូវតែបង្កើតគ្រប់យ៉ាងដោយខ្លួនឯង តាំងពីនៅក្មេង នៅពេលនាងជាសិស្សវិទ្យាល័យ។

ដោយឡែកកាលពីពេលថ្មីៗនេះ លើបណ្ដាញសង្គមអ៊ីនធឺណិត កំពុងតែជជែកអំពីឈ្មោះ Ann Chakrabongse ដែលទទួលបានរហស្សនាម សេដ្ឋីប្រាក់លានទើបតែទិញយកកម្មវិធី Miss Universe ដែលមានការប្រលងបវរកញ្ញាចក្រវាលជាង ៥០០ លាននាក់ជុំវិញពិភពលោក។

អ្នកជំនួញ Ann Chakrabongse មានឈ្មោះពិតថា Jakkaphong Jakrajutatip លោកកើតក្នុងគ្រួសារមានដើមកំណើតចិន ដែលតឹងរ៉ឹងខ្លាំងចំពោះការកែភេទ និងជាកូនប្រុសច្បងនៃគ្រួសារ។ លោកមានបងប្អូនបង្កើតចំនួន ៥ នាក់ កើតថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៩៧៩ បច្ចុប្បន្នមានអាយុ ៤៣ ឆ្នាំ។ Ann បានបញ្ចប់ការសិក្សាពីវិទ្យាល័យ និងសាកលវិទ្យាល័យ វិទ្យាសាស្ត្រនយោបាយ នៅប្រទេសអូស្ត្រាលី។ មុននឹងក្លាយជា Ann Chakrabongse សព្វថ្ងៃនេះ ជីវិតរបស់លោកលំបាកណាស់។ ទោះបីជា Ann បានទៅសិក្សានៅអូស្ត្រាលីកាលនៅអាយុ ១៦ឆ្នាំ ប៉ុន្តែគាត់ត្រូវធ្វើការក្រៅម៉ោង ដើម្បីរកប្រាក់ចំណូល ធ្វើការជាក្មេងប្រុសនៅស្ថានីយប្រេងឥន្ធនៈ ដោយធ្វើការផងនិងសិក្សាផង ហើយជួយដល់អ្នកផ្ទះថែមទៀត។
Ann បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ Bond មុនពេលត្រឡប់មកកាន់កាប់អាជីវកម្មជួលវីដេអូពីឪពុករបស់គាត់ ហើយបានចាប់ផ្ដើមអាជីវកម្មនៅអាយុ ២១ ឆ្នាំ ប៉ុន្តែដោយសារអាជីវកម្មជួលរលំវីដេអូនៅទ្រឹង លោកបានស្វែងរកឱកាសអាជីវកម្មផ្សេងទៀត។ ដូច្នេះភាពយន្តឯកសារ Walking With Dinosaurs ត្រូវបានផលិតជាឌីវីឌី សម្រាប់ចែកចាយនៅប្រទេសថៃ ហើយអាចរកចំណូលដំបូងបាន ១០លានបាត។
យ៉ាងណាមិញ ក្នុងវ័យកុមារភាព ជាញឹកញាប់មនុស្សបានជេរប្រមាថលោកថា «កើតមកដើម្បីក្លាយជាមនុស្ស គ្មានថ្ងៃចម្រើន និងជោគជ័យ» ប្រយោគនេះហើយ ជាកម្លាំងជំរុញដ៏សំខាន់ធ្វើឲ្យ Ann តស៊ូនិងប្រើវាសម្រាប់ឲ្យខ្លួនឯងឲ្យក្លាយជាមនុស្សប្រសើរជាងមុន រហូតដល់នាងអាចទទួលបានភាពជោគជ័យ ជានាយកប្រតិបត្តិនៃក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារ។

នៅពេលជីវិតទទួលបានជោគជ័យ Ann បានសម្រេចចិត្តលាតត្រដាងប្រាប់ក្រុមគ្រួសារ អំពីចំណង់ផ្លូវភេទ ឪពុកអាចទទួលយកបាន តែម្ដាយមិនទទួលយកឡើយ ហើយបដិសេធមិននិយាយជាមួយគាត់អស់រយៈពេល ៣ ឆ្នាំ។ ក្រោយមកគ្រួសារហ៊ានទទួលយកភេទរបស់គាត់ ទើប Ann ឈានជើងចូលទៅក្នុងសង្គមខាងក្រៅ ដោយសម្រេចចិត្តទៅកូរ៉េខាងត្បូង ដោយចាប់ផ្តើមពីការវះកាត់ប្តូរភ្នែក រហូតដល់ប្តូរភេទ។ Ann ក៏ត្រូវគេដឹងថា នាងមានកូន២នាក់ ដែលសុទ្ធតែជួលគេឲ្យពរពោះ ខណៈកូនប្រុសទីមួយឈ្មោះ Andrew និងកូនស្រីម្នាក់ឈ្មោះ Angelica ដែលជាកូនកាត់អាល្លឺម៉ង់និងថៃ កើតចេញពីពងរបស់ស្ត្រីជនជាតិអាមេរិក ដើមកំណើតអាល្លឺម៉ង់។
បច្ចុប្បន្ននាងគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន JKN Global Media Public Company Limited នាំចូលមាតិកាពីកម្មវិធីបរទេស ជាពិសេសប្រទេសឥណ្ឌា ដែលមានវប្បធម៌ស្រដៀងនឹងថៃ ដើម្បីលក់ឲ្យស្ថានីយទូរទស្សន៍ផ្សេងៗ។ក្រោយមក Ann បាននាំយកក្រុមហ៊ុន JKN Global Media Public Limited មកចុះបញ្ជីក្នុងផ្សារហ៊ុន MAI ក្នុងឆ្នាំ ២០១៧។ អាជីវកម្មចុងក្រោយរបស់ Anne គឺ Miss Universe Organization (MUO) បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយ IMG Worldwide, LLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Endeavor Group Holdings, Inc. សរុបមិនលើសពី ១៤ លានដុល្លារ ដើម្បីពង្រីកការរក្សាសិទ្ធិនៃម៉ាកបវរកញ្ញាចក្រវាល ជំរុញកំណើននៃក្រុមអាជីវកម្មពាណិជ្ជកម្ម និងជំរុញឲ្យ JKN ក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មមាតិកាសកល។

ផ្អែកតាមទិន្នន័យសម្រាប់ឆ្នាំ ២០២២ Ann Chakrabongse ជាប់ចំណាត់ថ្នាក់ទី ១៤៩ នៅក្នុងមហាសេដ្ឋីរបស់ប្រទេសថៃ ហើយត្រូវបានគេចាត់ទុកថាជាស្ត្រីកែភេទដែលមានតម្លៃបំផុតនៅក្នុងប្រទេសថៃ និងអាស៊ី ដោយជាប់ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ដាក់ទុនវាល់លាន ទិញយកកម្មវិធី បវរកញ្ញាចក្រវាឡ ផ្ដាច់មុខពី អាមេរិក
ចុចអាន៖Miss Grand វៀតណាម ទ្រហោយំអោបអតីតម្ចាស់មកុដ Nguyễn Thúc Thùy ក្រោយមិនជាប់ Top 10 (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?