ជីវិតកម្សាន្ដ
អាចារ្យ ធំ សង្វេគចិត្តអាណិតក្មេងប្រុសចេញពីប្រឡងត្រូវឡានបុកស្លាប់ ឪពុកម្ដាយគ្មានលុយធ្វើបុណ្យ
តារាចម្រៀងរ៉េបអាចារ្យ ធំ បានបង្ហាញអារម្មណ៍សង្វេគ និងរន្ធត់ចិត្តខ្លាំង ជាមួយក្រុមគ្រួសាររបស់ក្មេងប្រុសដែលជាសិស្សសាលាម្នាក់ ក្រោយចេញមកពីការប្រឡង ត្រូវឡានដឹកដីបុកបណ្ដាលឲ្យស្លាប់ ខណៈឪពុកម្ដាយគ្មានលុយធ្វើបុណ្យ។

យោងតាមការបង្ហោះសាររៀបរាប់ភ្ជាប់ជាមួយរូបភាពក្មេងប្រុសរងគ្រោះ អាចារ្យ ធំ បានលើកឡើងដោយក្តីអាណិត និងអំពាវនាវដល់សប្បុរសជនថា ក្រហើយ កូនត្រូវឡានដឹកដីបុកស្លាប់ទៀត ឪពុកម្ដាយគ្នាគ្មានលុយធ្វើបុណ្យសពកូនទេ បងប្អូនអើយ។ ព្រោះចេញពីប្រឡងដល់ផ្ទះ គ្មានអង្ករដាំបាយហូបទេ ឆ្លៀតជូនបងប្រុសទៅធ្វើការរកលុយជួយពុកម៉ែ ក្រីក្រដោយកូនច្រើន។

អាចារ្យ ធំ បន្ថែមថា ពេលកំពុងធ្វើដំណើរ ស្រាប់តែជួបគ្រោះថ្នាក់នៅកែងស្តុបជន្លុងខេត្តសៀមរាបត្រូវឡានដឹកដីបុកប្អូនប្រុសស្លាប់ភ្លាមៗនៅនឹងកន្លែង ម្តាយឪពុកយំបោកខ្លួនស្ទើរស្លាប់ គួរឲ្យសង្វេគខ្លាំងណាស់បងប្អូនអើយ ចេញពីផ្ទះ ២ នាក់ បងប្អូន ពេលចូលផ្ទះស្លាប់មួយ រស់មួយ ហើយម្តាយខ្វះខាតខ្លាំងណាស់ គ្មានលុយធ្វើបុណ្យសពកូនសោះ។

អាចារ្យ ធំ នគររាជ បំផុសបន្ថែមដល់សប្បុរសជនទៀតថា តោះបងប្អូន យើងជួយបរិច្ចាគម្នាក់បន្តិចក៏បាន។ ខាងក្រោមនេះជាលេខម្តាយសពឈ្មោះ ចានរ៉ាត់ ផ្ទះនៅក្រោយផ្សារខ្នារ ខេត្តសៀមរាប។ ០៩២ ៣៨០ ៥៦៣, ០១២ ៣០០ ៨៩៦។ ដោយមានការបង្ហោះអំពាវនាវរបស់អាចារ្យ ធំ ខាងលើនេះ គេឃើញមានសប្បុរសជនមួយចំនួនបានចូលរួមថវិកាផ្ទាល់ខ្លួន ដើម្បីចូលបុណ្យសពក្មេងប្រុសខាងលើផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង