ជីវិតកម្សាន្ដ
អ្នកគាំទ្របារម្ភ Taeyang សមាជិក Big Bang ចំពោះសកម្មភាពចម្លែករបស់លោកលើអ៊ីនធឺណិត
អ្នកគាំទ្ររបស់ក្រុម Big Bang មានការព្រួយបារម្ភទៅលើ Taeyang ចំពោះសកម្មភាពចម្លែកនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោក ដោយតារាចម្រៀងរូបនេះបានលុបរូបថតចោលរាល់ការបង្ហោះនិង unfollow គ្រប់គ្នារួមទាំងសមាជិកផ្សេងទៀត។

នៅលើបណ្តាញសង្គមមានអ្នកគាំទ្រក្រុម Big Bang មានភាពចលាចលនិងព្រួយបារម្ភក្រោយពេល Taey ang បង្ហាញសកម្មភាពចម្លែកនៅលើអ៊ីនធឺណិត ដោយបានបញ្ចេញមតិដែលបង្ហាញពីការព្រួយបារម្ភ នេះអាចជាសញ្ញានៃព័ត៌មានមិនល្អអំពីទំនាក់ទំនងរបស់ Taeyang ជាមួយក្រុមហ៊ុនគ្រប់គ្រង YG Entertainment ឬជាមួយក្រុម Big Bang ផ្ទាល់។

ក្នុងនោះមានមតិជាច្រើនបានលើកឡើងថា ” Taeyang នឹងក្លាយជាសមាជិកបន្ទាប់ក្នុងការចាកចេញ ពី YG បន្ទាប់ពីសមាជិក Seungri ។ ដោយសារតែតារាចម្រៀងប្រុសរូបនេះ បានរៀបការ ហើយក្លាយជាឪពុកទើបលែងមានសកម្មភា ពក្នុងសិល្បៈជាប្រចាំដូចមុនទៀត។ ជាមួយគា្ននេះ ក៏មានមាតិខ្លះលើកឡើងថា ”នេះគឺជាសញ្ញាមួយសម្រាប់ការវិលត្រឡប់មកវិញរបស់ Big Bang មកកាន់ Kpop ជាថ្មីម្តងទៀតនាពេលខាងមុខ។ ឬ Taeyang ខ្លួនឯងអាចនឹងបញ្ចេញបទ ចម្រៀងទោលផ្ទាល់ខ្លួន។

យ៉ាងណាមិញ បន្ទាប់ពីផ្អាកសកម្មភាពសិល្បៈប្រហែល ៤ ឆ្នាំដោយសារតែរឿងអាស្រូវរបស់សមាជិក Seungri និងសមាជិកផ្សេងទៀតត្រូវបំពេញកាតព្វកិច្ចយោធារបស់ពួកគេក៏ដោយនៅក្នុងខែមេសា ឆ្នាំ ២០២២ ក្រុម Big Bang បានត្រឡប់មកវិញជាមួយនឹងបទចម្រៀង “Still Life” តែមួយគត់ ប៉ុន្តែបទនេះនឹងត្រូវឈរឈ្មោះដណ្តើមពានរង្វាន់ពីកម្មវិធី MAMA Awards ផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BTS នឹងបញ្ជូនចម្រៀង ៤ បទ ដើម្បីដណ្ដើមពានរង្វាន់ពីកម្មវិធី Grammy នៅឆ្នាំ ២០២៣
ចុចអាន៖RM មេក្រុម BTS នឹងក្លាយជាពិធីករ ក្នុងកម្មវិធីអប់រំ របស់ប៉ុស្តិ៍ទូរទស្សន៍ tvN

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល