ជីវិតកម្សាន្ដ
ពេជ្រ សោភា ឧបត្ថម្ភ៥០០ដុល្លារ និងអំពាវនាវរៃអង្គាសថវិកាជួយព្រឹទ្ធាចារ្យ គង់ ណៃ
តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានចេញមុខប្រកូកប្រកាសអំពាវនាវដល់សប្បុរសជនដើម្បីចូលរួមចំណែកជួយដល់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបច្ចុប្បន្នកំពុងមានជំងឺសម្រាក់នៅមន្ទីរពេទ្យ។

តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហោះរូបថតភ្ជាប់ខ្លឹមសារអំពាវនាវថា ខ្ញុំជឿជាក់ថាពុកម៉ែពូមីងបងប្អូនពិតជាបានស្គាល់លោកតា គង់ ណៃ ហើយ ហើយក៏បានដឹងដែរថាគាត់កំពុងតែសម្រាកនៅមន្ទីរពេទ្យដើម្បីទទួលនូវការព្យាបាលជំងឺប្រចាំកាយផងដែរ។
អ្នកនាង ពេជ្រ សោភា បានបន្តថា ដើម្បីជាការជួយសម្រួលនូវបន្ទុកការព្យាបាលព្រឹទ្ធាចារ្យ គង់ ណៃ ក្នុងការលើកតម្កើនស្នាដៃសិល្បៈចាប៉ីដងវែងបន្តទៀត នាងខ្ញុំសូមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន 500$ និងសូមអំពាវនាវជនរួមជាតិរៃអង្គាសថវិកាតិចក្តីច្រើនក្តីដើម្បីសម្រាលបន្ទុកក្នុងការព្យាបាលលោកតា ។

បន្ថែមពីនេះអ្ននាង ពេជ្រ សោភា លើកឡើងថា អ្នកទាំងអស់គ្នាអាចចូលរួមវិភាគទានបានតាមគណនីលោកតាផ្ទាល់ផងដែរ។ ការចូលរួមរបស់អ្នកទាំងគ្នា ពិតជាមានតម្លៃក្នុងការជួយសម្រាលបន្ទុកព្យាបាលរបស់ព្រឹទ្ធាចារ្យ គង់ ណៃ។
សូមបញ្ជាក់ដែរថា ជាការចូលរួមអបអរសាទរទៅកាន់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលទទួលបានការទស្សនា១០០លានដងក្នុងបទTime To Rise “បា រមី” បានបង្កើតយុទ្ធនាការ១០០លានរៀលដើម្បីរៃអង្គាសថវិកាតបស្នងព្រឹទ្ធាចារ្យ គង់ ណៃ ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?