ជីវិតកម្សាន្ដ
ក្រោយឃើញឃ្លិបរាំរបស់ Mai Davika ហ្វេនទូទាំងសកលលោក ចូលមកបញ្ចេញមតិព្រាត
បង្ហោះឃ្លិបរាំរែកសប្បាយលើបណ្ដាញសង្គម IG កាលពីម្សិលមិញ Mai Davika ត្រូវអ្នកគាំទ្រទូទាំងសកលោកសម្រុកចូលមកបញ្ចេញមតិលើវីដេអូនាងព្រោងព្រាត។

Mai បានបង្ហោះឃ្លីបរាំរែក ព្រមជាមួយសំណេរថា “តោះរាំ តើអ្នកចូលចិត្តទេ?” ប៉ុន្តែបន្ទាប់ពីបង្ហោះមិនបានប៉ុន្មានផង ក៏មានអ្នកគាំទ្រទូទាំងពិភពលោកបានចូលមកបញ្ចេញមតិថា នាងកាន់តែស្គមខ្លាំងទៅ។ ចំណែកហ្វេនខ្លះ ក៏សរសេរជាភាសាអគ្លេសថា I hope you are doing ok and your actually happy. Lately something just feels off based on the type of content you have been posting. Look after yourself, life too short ដែលមានន័យថា ខ្ញុំសង្ឃឹមថាអ្នកធ្វើបានល្អ ហើយអ្នកពិតជាសប្បាយចិត្ត។ នាពេលថ្មីៗនេះ អ្វីមួយគ្រាន់តែមានអារម្មណ៍មិនល្អ ដោយផ្អែកលើប្រភេទនៃខ្លឹមសារដែលអ្នកបាននឹងកំពុងបង្ហោះ។ មើលថែខ្លួនឯងផង ជីវិតខ្លីពេកហើយ។”



ទោះយ៉ាងណា ក្នុងនោះក៏មានហ្វេនមួយចំនួននៅតែគាំទ្រ និងលើកទឹកចិត្តដល់ Mai ថាស្គមក៏ស្គមចុះ ដើម្បីតែការងារតែសុំថែសុខភាពឲ្យបានរឹងមាំ ទើបមិនសូវឈឺថ្កាត់។

សូមបញ្ជាក់ថា Mai Davika ជាតារាសម្ដែងស្រី ដែលកំពុងឡើងកូដខ្លាំង ខណៈកាលពីពេលថ្មីៗនេះ នាងទើបតែបានទៅចូលរួមព្រឹត្តិការណ៍ម៉ាកល្បីៗលំដាប់ពិភពលោក។ ភាពពេញនិយមនៃតារារូបនេះ បានទាក់ទាញចំនួនអ្នកតាមដាននៅលើ Instagram រហូតពេលនេះ ឡើងដល់១៧.៣លាននាក់ ហើយត្រូវបានចាត់ទុកថាជាជាតារាសម្ដែងដែលមានអ្នកតាមដានច្រើនជាងគេក្នុងប្រទេសថៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វេនស្រឡាំងកាំង ក្រោយ Aum Patcharapa បង្ហាញខ្លួនក្នុងឈុតរៀបការ
ចុចអាន៖សង្គ្រាមរាជិនីសម្រស់កំពុងផ្ទុះ ក្រោយ MGI បង្ហោះវីដេអូឌឺដង បវរកញ្ញាចក្រវាល MU

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា