ជីវិតកម្សាន្ដ
Nadech ពោលនឹក Yaya ខ្លាំង ស្របពេលដែលនាងកំពុងឆ្លងកូវីដ-១៩លើកទី២
តារាសម្ដែងជួរមុខថៃ Nadech ទទួលការងារបន្ទាន់មួយជំនួស Yaya ដែលកំពុងឆ្លងជំងឺកូវីដ-១៩ ហើយលោកថែមទាំងពោលនឹកសង្សារបណ្ដូលចិត្តតាមប្រព័ន្ធផ្សព្វផ្សាយ ធ្វើឱ្យទស្សនិកជនលួចច្រណែនព្រាត។

ថ្មីៗនេះកំពូលតារាសម្ដែង Yaya Urassaya បានប្រកាសវិជ្ជមានជំងឺកូវីដ-១៩ ជាលើកទី២ ដែលធ្វើឱ្យនាងមិនអាចចូលរួមនៅក្នុងព្រឹត្តិការណ៍ “The Celebration of Central 75th Anniversary” ហើយគូស្នេហ៍របស់នាង Nadech Kugimiya ក៏ប្រញាប់ទៅចូលរួមកម្មវិធីជំនួសវិញ។

នៅក្នុងបទសម្ភាសន៍ Nadech បានប្រាប់អ្នកសារព័ត៌មានថា មុនចូលរួមកម្មវិធី Yaya តម្រូវឱ្យតេស្តរកជំងឺកូវីដ-១៩ ហើយនាងបានទទួលលទ្ធផលវិជ្ជមាន។ ភ្លាមៗអ្នកគ្រប់គ្រងស្នើសុំឱ្យលោកទៅចូលរួមកម្មវិធីជំនួស ចំពេលដែលលោកក៏មិនជាប់រវល់ដែរ។

ដោយឡែក ចំពោះស្ថានភាពជំងឺរបស់ Yaya ពេលនេះពុំមានអាការអ្វីគួរឱ្យបារម្ភនោះទេ ហើយនាងកំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់នាង។ ទោះយ៉ាងណា មុនបញ្ចប់បទសម្ភាសន៍ Nadech ឆ្លៀតបន្ថែមទាំងញញឹមអឹមអៀនថា លោកនឹក Yaya ខ្លាំង មិនថាពេលនាងឈឺឬជានោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មូលហេតុពីរគត់នាំឱ្យ Matthew ក្លាយជាពិធីករកម្មវិធី MGI ៣ឆ្នាំជាប់គ្នា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា