ជីវិតកម្សាន្ដ
មិនទាន់ដល់ថ្ងៃរៀបការផង Patricia ទម្លាយភ្ញៀវចូលរួម និងត្រៀមយកកូនភ្លោះដូច chompoo
Patricia Good ជាកូនក្រមុំមួយរូបទៀត ដែលមហាជនចាប់អាម្មណ៍យ៉ាងខ្លាំង ក្រោយនាងនិងមិត្តប្រុសហៃសូ បានធ្វើពិធីលាភាពនៅលីវ និងថែមទាំងអញ្ជើញមិត្តជិតស្និទ្ធ ព្រមទាំងអ្នកជំនួញល្បីៗក្នុងប្រទេសថៃ។

ទន្ទឹមគ្នាននេះ Patricia បានបើកចំហអំពីគម្រោងរៀបការរបស់នាង ជាមួយមិត្តប្រុស Note Wiset ដោយនិយាយថា វាមានទំហំមធ្យម ហើយមានសំបុត្រអាពាហ៍ពិពាហ៍៤០០សន្លឹក ស្លៀករ៉ូបកូនក្រមុំ២ឈុតក្នុងមួយថ្ងៃ ឥឡូវនាងត្រៀម៨០ភាគរយហើយ។ ចំណែកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ អាចមានពិធីសែនព្រេនក្នុងផ្ទះ ហើយថ្ងៃរៀបមង្គលការគឺនៅថ្ងៃទី ២២ ខែធ្នូ ។


តារាសម្ដែងរូបនេះ បានរៀបរាប់ថា “ដំបូងខ្ញុំចង់បានពិធីតូចមួយ។ ប៉ុន្តែក្រោយពិភក្សាគ្នា និងមើលកន្លែងពិធី យើងក៏គិតថានឹងធ្វើឲ្យព្រឹត្តិការណ៍នេះមានទំហំមធ្យម។ ចំនួនសំបុត្រអញ្ញើញគឺ ៤០០ ប៉ុន្តែអ្នកគ្រប់គ្នាអាចមកជាគូ។ ដូច្នេះចំនួនភ្ញៀវត្រូវបានកំណត់ត្រឹម ៨០០នាក់។ ចំណែកសំលៀកបំពាក់កូនក្រមុំ មានទាំងសំលៀកបំពាក់ថៃ និងបរទេស។” តែយ៉ាងណា Patricia មិនចង់ស្លៀកច្រើនឡើយ នាងបង្ហើបថា សុំរ៉ូបលឿនបំផុតទើបមានទំនុកចិត្ត ស្លៀក២ឈុតក្នុងមួយថ្ងៃ។

តួឯកស្រីក្នុងរឿងសត្រូវមិត្តបានបន្ថែមទៀតថា សំណាងដែលមានអ្នករៀបចំផែនការ ប្រសិនបើអ្នកអាចធ្វើវាដោយខ្លួនឯង វាមិនអាចទៅរួចទេ។ ប្រាកដជាត្រូវមានអ្នកជួយសម្របសម្រួល ជួយរៀបចំរាល់ព័ត៌មានលម្អិត។ ដោយឡែកសម្រាប់រឿងមានអ្នកស្នងមរតកនាងនិងអនាគតស្វាមីបានត្រៀមខ្លួនជាស្រេច។ ប៉ុន្តែមើលការងារជាមុនសិនព្រោះមិនចង់មានបញ្ហាជាមួយការងារទេ។ នាងចង់បានកូនភ្លោះដូចបងថ្លៃ Chompoo Araya ប្រសិនបើរាងកាយមិនអាចទទួលបបាន នឹងពិគ្រោះជាមួយវេជ្ជបណ្ឌិត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទាំងអតីតមិត្តប្រុស និងអនាគតស្វាមី Patricia Good សុទ្ធតែជាសេដ្ឋីប្រាក់លាន ប្រចាំប្រទេស
ចុចអាន៖Janie តារាស្រីត្រូវអ្នកគាំទ្របារម្ភពីសុខភាពម្នាក់ទៀត ក្រោយរាងកាយស្គមស្គាំងខ្លាំង

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?