ជីវិតកម្សាន្ដ
លោកគ្រូ នូ ស៊ិប ស្ថានភាពជំងឺកាន់តែដុនដាបខ្លាំង ខណៈជីវភាពកំពុងជួបការខ្វះខាត
អ្នកគាំទ្រឃើញហើយពិតជាខ្លោចចិត្តអាណិតចំពោះតារាចម្រៀងជើងចាស់លោកគ្រូ នូ ស៊ិប ខណៈបច្ចុប្បន្ន លោកកំពុងមានជំងឺប្រចាំកាយ និងជួបការខ្វះខាតខ្លាំង ដោយមកសុំស្នាក់នៅជាមួយផ្ទះកូនធម៌ម្តុំវត្តភ្នៀត។

បើតាមការបញ្ជាក់ពីតារាសម្ដែងលោក សាវិន ហ្វីលីប បានឲ្យដឹងថា តារាចម្រៀងល្បីឈ្មោះ លោកគ្រូ នូ ស៊ិប ពេលនេះកំពុងជួបការខ្វះខាត និងមានជំងឺប្រចាំកាយដូចជា លើសឈាម និងដុំសរសៃជើងជាដើម។
លោក សាវិន ហ្វីលីប បានរៀបរាប់ដោយក្តីអាណិតថា អនិច្ចាណាស់ តារាចម្រៀងជើងចាស់ នូ ស៊ិប ចំណាយពេលវេលាស្ទើរមួយជីវិតជាមួយសិល្បៈ ប៉ុន្តែរកផ្ទះមួយជ្រកគ្មាន សូមបងប្អូនមេត្តាជួយគាត់ម្នាក់ ១ ដុល្លារ ផង យប់មិញគាត់ឡើងឈាមខ្លាំង។

លោកបន្តទៀតថា ខ្ញុំបានមកជួបតារាចម្រៀង នូ ស៊ិប ឃើញផ្ទាល់នឹងភ្នែកហើយ គឺថាស្ថានភាពជីវិតចុងក្រោយរបស់គាត់ពេលនេះ ដុនដាបណាស់។ បើបងប្អូនមានក្ដីមេត្តាចំពោះមនុស្សចាស់ដ៏ក្រីក្រនេះ ហើយចង់ជួយគាត់ម្នាក់ ១ ដុល្លារ នេះគឺ ABA របស់គាត់ : ABA : ០១២ ៩៥៨ ០៥៤ – NOU SIP។
បើតាមការរៀបរាប់ពីលោកគ្រូ នូ ស៊ិប បានលើកឡើងថា លោកមិនមានផ្ទះសំបែងខ្លួនឯងទេ ហើយគិតមកដល់ពេលនេះ លោកគ្រូរស់នៅភ្នំពេញដោយការជួលបន្ទប់គេរយៈពេល ៣០ ឆ្នាំហើយ។

លោកគ្រូ នូ ស៊ិប បន្តថា សព្វថ្ងៃលោកកំពុងមានជំងឺប្រចាំកាយដូចជា លើសឈាម និងដុំសរសៃជើ ង ខណៈជំងឺតែងធ្វើទុក្ខស្ទើរជាប្រចាំ។ ម្យ៉ាងទៀត លោកក៏ពុំមានលទ្ធភាពដើម្បីទៅរកពេទ្យព្យាបាលនោះដែរ។
សូមបញ្ជាក់ថា លោកគ្រូ នូ ស៊ិប អាយុ ៧៦ ឆ្នាំ បានធ្លាក់ខ្លួនឈឺដុំសរសៃជើង និងលើសឈាម មានរយៈពេលយូរឆ្នាំមកហើយ ពេលនេះស្ថានភាពជំងឺលោកកាន់តែដុនដាបខ្លាំង។

លោកគ្រូ នូ ស៊ិប បច្ចុប្បន្នកំពុងផ្ញើជីវិតរស់នៅជាមួយកូនធម៌ ស្ថិតនៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ។ តារាចម្រៀងជើងចាស់រូបនេះ គ្មានប្រពន្ធ និងកូននោះទេ ពោលគឺកន្លងមក លោកគ្រូរស់នៅតែម្នាក់ឯង។ រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺប្រចាំកាយរបស់លោកពិតជាធ្វើទុក្ខក្នុងខ្លួនខ្លាំងរហូតដល់សឹងទ្រាំមិនបាន៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ