ជីវិតកម្សាន្ដ
តារាពហុជំនាញ ខាត់ សុឃីម ផ្តល់ឱកាសបុរសលក់លៀសហាលចូលសម្តែងក្នុងកម្មវិធីមួយ
បន្ទាប់ពីមានការចែករំលែកវីដេអូដែលសរសើរចំពោះទេពកោសល្យរបស់បុរសលក់លៀសហាលដែលមានសំនៀងដូចតារាចម្រៀង ខេម ភ្លាមៗនេះតារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានប្រកាសផ្ដល់ឱកាសដល់បុរសរូបនេះបានចូលរួមសម្តែងនៅក្នុងកម្មវិធីមួយនាពេលឆាប់ៗនេះ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀង ខាត់ សុឃីម ក៏បានប្រកាសសួររកលេខទូរស័ព្ទរបស់បុរសលក់លៀសហាលឈ្មោះ ផល ចំរើន ផងដែរស្របពេលដែលមានការចុះផ្សាយព្រោងព្រាតនៅសារព័ត៌មានក្នុងស្រុកមួយចំនួន។
យ៉ាងមិញក្រោយការប្រកាសស្វែងរកលេខទូរស័ព្ទ ផល ចំរើន អ្នកនាង ខាត់ សុឃីម ក៏ទទួលបានការទំនាក់ទំនងជាមួយបុរសលក់លៀសហាលខាងលើ។ ក្នុងនោះតារាពហុជំនាញរូបនេះបានបញ្ជាក់ឲ្យដឹងថាអរគុណជួបអ្នកលក់លៀសអភិជនថ្ងៃ៣០ ខែតុលាឆ្នាំ២០២២នៅក្នុងកម្មវិធី”ទ្រព្យលោកពុក”ដែលធ្វើការផ្សាយវេលាម៉ោង ១០ ព្រឹកដល់ម៉ោង១២ ថ្ងៃត្រង់។

អ្នកនាង ខាត់ សុឃីមបានប្រាប់ពីមូលហេតុដែលផ្តល់ឱកាសសម្តែងដល់លោក ផល ចំរើន ដូច្នេះថា គោលបំណងដែលអ្នកនាង និងអ្នកនៅអាមេរិកសម្រេចចិត្តហៅលោក ផល ចំរើនមកចូលរួមសម្ដែងជាមួយព្រោះចាប់អារម្មណ៍ខ្លាំងទៅលើ ភាពប៉ិនប្រសព្វ និងគំនិតប្លែកៗ ដែលមើលទៅប្រៀបបីដូចតារាសម្ដែងអាជីព។ មួយវិញទៀតគឺដើម្បីជួយដោះស្រាយជីភាពដ៏លំបាករបស់លោកសម្រាប់មើលថែម្ដាយជរា និងការរស់នៅប្រចាំថ្ងៃបានមួយផ្នែក។
សូមជម្រាបថាថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកបានផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលគ្រប់គ្នាក្រោយមានការចែករំលែកនូវវីដេអូខ្លីមួយបង្ហាញពីសកម្មភាពបុរសលក់លៀសហាលម្នាក់ដែលបានយកបទចម្រៀងរបស់លោក ខេម មកបកស្រាយយ៉ាងពិរោះ។ មិនតែប៉ុណ្ណោះសំឡេងរបស់បុរសរូបនេះត្រូវបានគេប្រៀបធៀបថាដូចទៅនឹងសម្លេងម្ចាស់ដើមលោក ខេម ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ