ជីវិតកម្សាន្ដ
ស្ថាបនិក MGI នឹងឱ្យតំណែងលំដាប់រងទី៥ ទៅវៀតណាម ប្រសិនបណ្ដាញសង្គមរបស់ស្ថាប័នកើនអ្នកតាមដាន ៧លាននាក់
បន្ទាប់ពីបវរកញ្ញាលំដាប់រងទី៥ តំណាងប្រទេស Mauritius លាលែងពីតំណែង ប្រធាន Miss Grand International បានពិចារណាលើចន្លោះទំនេរ ដោយលោកអះអាងថា លោកនឹងផ្តល់ឱកាសឱ្យបវរកញ្ញាមកពីប្រទេសវៀតណាមឡើងមកជំនួស ប្រសិនបើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម MGI អាចមាន Follower ឈានដល់ ៧លាននាក់ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2133.png)
ប្រធាន និងស្ថាបនិកស្ថាប័ន MGI លោក Nawat Itsaragrisil កំពុងពិចារណាជ្រើសរើសអ្នកតំណាងម្នាក់ទៀតជំនួសបវរកញ្ញាដែលលាលែងពីតំណែង ដោយលោកបាននិយាយនៅលើផេកផ្ទាល់ខ្លួនថា លោកអាចនឹងរើសបវរកញ្ញា Doan Thien An ដែលជាបេក្ខភាពតំណាងវៀតណាមចូលទៅក្នុង Top10 របស់ Miss Grand International 2022។
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2134.png)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2142.png)
ស្ថាបនិករូបនេះនិយាយថា “ខ្ញុំមិនដឹងថាប្រទេសណានឹងទទួលបានតំណែងជើងឯកលំដាប់រងទៅ៥នោះទេ ព្រោះវៀតណាមបាន unfollow ផេករបស់យើងលើសពី ២លាននាក់ ប៉ុន្តែប្រសិនបើខ្ញុំអាចទទួលបានអ្នកតាមដាន ៧លាននាក់ ខ្ញុំនឹងពិចារណាលើតំណែងនេះទៅឱ្យវៀតណាម”។ ក្រោយការលើកឡើងរបស់លោក Nawat អ្នកគាំទ្រវិស័យសម្រស់វៀតណាមនាំគ្នាបញ្ចេញមតិចម្រុះជាច្រើន ខណៈទស្សនិកជនមួយចំនួនធំមិនយល់ស្របនឹងការចែករំលែករបស់ប្រធានកម្មវិធីប្រកួតសម្រស់អន្តរជាតិមួយនេះឡើយ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2135.png)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2136.png)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2137.png)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2138.png)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2139-580x1024.png)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2140.png)
![](https://www.kampucheathmey.com/wp-content/uploads/2022/10/image-2141.png)
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Engfa វាយបកទៅមហាជន វៀតណាម វិញ ក្រោយថានាងមិនចេះ អង់គ្លេស បែរជាប់លំដាប់រងទី ១
ចុចអាន៖ មូលហេតុពីរគត់នាំឱ្យ Matthew ក្លាយជាពិធីករកម្មវិធី MGI ៣ឆ្នាំជាប់គ្នា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច