Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង Lee JiHan ស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅ Itaewon

បានផុស

នៅ

តារាសម្តែង Lee JiHan អតីតបេក្ខជនប្រឡងក្នុងកម្មវិធី Produce 101 Season 2 ទទួលមរណភាពនៅអាយុ​ ២៤​ ឆ្នាំ ក្នុងហេតុការណ៍រត់ជាន់គ្នានៅតំបន់ Itaewon កាលពីថ្ងៃទី ២៩ ខែ តុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ៣០ ខែតុលា ទីភ្នាក់ងារ 935 Entertainment របស់ Lee Ji Han បានបញ្ជាក់ថា “វាជាការពិតដែល Lee Ji Han ទទួលមរណភាព ដោយសារគ្រោះថ្នាក់រត់ជាន់គ្នានៅតំបន់ Itaewon ថ្ងៃទី ២៩ ខែ តុលា” ។
អ្នកតំណាងរបស់ទីភ្នាក់ងារនេះ​ បានបន្តទៀតថា “យើងក៏សង្ឃឹមថាវាមិនពិតដែរ ហើយយើងពិតជារន្ធត់ចិត្តជាខ្លាំង នៅពេលបានឮដំណឹងនេះ។ គ្រួសារ​របស់​ Lee Ji Han កំពុង​មាន​ទុក្ខ​ក្រៀមក្រំ​យ៉ាង​ខ្លាំង​ ដូច្នេះ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ជាចុងក្រោយយើងចូលរួមរំលែកទុក​។”

ព័ត៌មាននៃការលាចាកលោករបស់ Lee Ji Han ជាលើកដំបូងបានទៅដល់សាធារណជន នៅពេលដែលមិត្តរួមក្រុមរបស់គាត់ជាច្រើននាក់ពីកម្មវិធី “Produce 101 Season 2” រួមទាំង Park Hee Seok, Kim Do Hyun និង Cho Jin Hyung បានសរសេរសាដើម្បីចែករំលែកព័ត៌មានសោកនាដកម្មលើបណ្ដាញសង្គម Instagram។ ពួកគេបានសរសេរថា “Ji Han បានចាកចេញពីពិភពលោកនេះ ហើយទៅកន្លែងដ៏សុខស្រួល។ យើងសុំឱ្យអ្នកលាគាត់នៅលើផ្លូវចុងក្រោយរបស់គាត់” ។

គួរបញ្ចាក់ថា Lee Ji Han បានទទួលការចាប់អារម្មណ៍ជាលើកដំបូង ក្នុងនាមជាបេក្ខជនក្នុងកម្មវិធី “Produce 101 Season 2” របស់ Mnet ក្នុងឆ្នាំ ២០១៧ ខណៈលោកបង្ហាញខ្លួនជាតួសម្តែងក្នុងរឿង “Today Was Another Nam Hyun Day” នាឆ្នាំ ២០១៩៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ក្រុមចម្រៀង RED VELVET នឹងវិលត្រលប់មកវិញ នៅចុងខែវិច្ឆិកា

ចុចអាន៖Lisa សមាជិក Blackpink បង្កើតកំណត់ត្រាថ្មីមួយនៅលើ Spotify

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

មេ CSX​៖ ជោគជ័យនៃការកៀរគរទុនប្រមាណ​១០០លានដុល្លារពីផ្សារហ៊ុន​របស់​ធនាគារ​អេស៊ីលីដាបង្ហាញពីទំនុកចិត្ត​របស់វិនិយោគិន​មកលើទីផ្សារមូលបត្រកម្ពុជា

បឹងតាកែវ
ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ពន្លឿនការកាយស្មៅចេញពីផ្ទៃបឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ក្រុម​អ្នក​គាំទ្រ លោក Assad វាយ​ឆ្មក់​សម្លាប់​​​កងសន្តិសុខ​​​​​ស៊ីរី​​យ៉ាងហោច​១៣នាក់

ជីវិតកម្សាន្ដ១១ នាទីutes មុន

តួ TVB ម្នាក់ ងាកមកចាប់អាជីពលក់ជើងមាន់តាមចិញ្ចើមផ្លូវ ដោយសារភរិយា

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

សន្តិសុខសង្គម២០ ម៉ោង មុន

ឃាត់មេខ្លោងរត់គេចខ្លួនទៅវៀតណាម ខណៈបក្សពួក ២ នាក់ ទៀត កំពុងស៊ើបសួរនៅតុលាការ ករណីសម្លាប់នារីខ្មែរយកសពកប់នៅ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម