Connect with us

ជីវិតកម្សាន្ដ

ផលិតកម្មល្បីៗនៅកូរ៉េ លុបចោលកាលវិភាគសម្ដែង ព្រោះតែសោកនាដកម្មនៅ Itaewon

បានផុស

នៅ

សោកនាដកម្មរត់ជាន់គ្នានៅថ្ងៃ Halloween ក្នុងតំបន់ Itaewon ទីក្រុងសេអ៊ូល បានធ្វើឱ្យក្រុមហ៊ុនកម្សាន្តប្រកាសថា នឹងផ្អាករាល់សកម្មភាពកម្សាន្តជាបន្តបន្ទាប់ ក៏ដូចជាលុបចោលកាលវិភាគបញ្ចេញអាល់ប៊ុមចម្រៀង ដើម្បីចូលរួមកាន់ទុក្ខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលកន្លងទៅនេះ SM Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ EXO, NCT, SNSD, aespa… បានប្រកាសលុបចោលព្រឹត្តិការណ៍ ‘SMTOWN WONDERLAND 2022’ ដែលរៀបចំនៅថ្ងៃ Halloween សម្រាប់សិល្បករ ត្រូវត្រលប់មកផ្សាយផ្ទាល់ដោយឥតគិតថ្លៃតាមរយៈ Beyond Live វិញ ក្នុងនោះខាងផលិតកម្មក៏បានសុំការយោគយល់ពីអ្នកគាំទ្រផងដែរ។

ជាមួយគ្នានេះ ខាងផលិតកម្ម HYBE ក៏បានចេញសេចក្តីជូនដំណឹងអំពីការពន្យារពេលនៃកាលវិភាគរបស់ Jin សមាជិក BTS សម្រាប់សកម្មភាពបណ្តោះអាសន្នក្នុងការចេញផ្សាយអាល់ប៊ុមទោលរបស់គាត់។ ក្រៅ​ពី​នេះ កម្មវិធី TXT’s Eternally Dance Practice ដែល​គ្រោង​នឹង​ចេញ​នៅ​ថ្ងៃ​ទី ៣១ ខែ​តុលាក៏​ត្រូវ​បាន​លុប​ចោល​ដែរ។ ក្រុមហ៊ុនសង្ឃឹមថាអ្នកគាំទ្រ និងសាធារណជន អាចយល់ពីការសម្រេចចិត្តមួយនេះ។

រីឯផលិតកម្ម YG Entertainment ក៏បានប្រកាសថា ពួកគេនឹងពន្យារកាលវិភាគចេញផ្សាយមាតិកាសម្រាប់សិល្បកររបស់ពួកគេសម្រាប់ពេលបច្ចុប្បន្ន។​ មានសិល្បករជាច្រើនដូចជា Big Bang, BLACKPINK, WINNER, TREASURE និងជាច្រើនទៀតបានយកបណ្តាញសង្គមរបស់ពួកគេ ដើម្បីចេញសេចក្តីថ្លែងការណ៍អំពីការបញ្ឈប់ការចេញផ្សាយមាតិកាដែលបានគ្រោងទុកកាលពីថ្ងៃទី ៣០ ខែតុលា។

មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍តន្ត្រី និងការកម្សាន្តទាំងអស់នៅក្នុងប្រទេសកូរ៉េនៅថ្ងៃទី ៣១ ខែតុលា ក៏មិនត្រូវបានប្រព្រឹត្តទៅដូចការគ្រោងទុកនោះទេ រួមទាំងមហោស្រពតន្ត្រី Busan One Asia, ក៏ដូចជាកម្មវិធីជួបជុំអ្នកគាំទ្ររបស់ក្រុម Twice​ ជាដើម៕

ប្រែសម្រូល៖នាងតូច

ចុចអាន៖តារាសម្ដែង Lee JiHan ស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅ Itaewon

ចុចអាន៖ក្រុមចម្រៀង RED VELVET នឹងវិលត្រលប់មកវិញ នៅចុងខែវិច្ឆិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម