Connect with us

ជីវិតកម្សាន្ដ

ឆ្នាំមាសពិតៗ តួឯកប្រុសរឿង “មន្តស្នេហ៍ក្រមុំកូនកាត់” ឈ្នះពានរង្វាន់បុរសឆ្នើមប្រចាំឆ្នាំ

បានផុស

នៅ

២០២២ នេះជាឆ្នាំមាស សម្រាប់តួឯកប្រុសក្នុងរឿង “មន្តស្នេហ៍ក្រមុំកូនកាត់” BigM Krittarit Butprom​ ខណៈកាលពីពេលថ្មីនេះ លោកទើបតែឈ្នះពានរង្វានធំមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ប្រភព​ព័ត៌មាន​កម្សាន្ត​របស់​ថៃ​បញ្ជាក់​ថា តារា​សម្ដែង​និង​ម៉ូដែល​រូប​នេះ​ បាន​ទទួល​រង្វាន់​ជា​បុរស​ឆ្នើម​ប្រចាំ​ឆ្នាំ ក្នុង​កម្មវិធី Ajintai Met Gala Awards 2022។ លើស​ពី​នេះ អាជីវកម្ម​របស់​លោក​កាន់តែ​រីកចម្រើន​ និង​ថែមទាំង​ក្លាយ​ជា​តំណាង​ប្រទេស​ថៃ ត្រៀម​ចេញ​ទៅ​សម្ដែង​លើ​ឆាក​លំដាប់​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ។

ដោយឡែក​កាលពីម្សិលមិញ​ Big M បានបង្ហោះរូបភាព​ដែល​ខ្លួន​កាន់ពាន​មាស ហើយ​បញ្ជាក់​ខេបសិន​យ៉ាង​ច្បាស់ៗ​ថា “ពានរង្វាន់​វីរបុរស​ឆ្នើម​ប្រចាំ​ឆ្នាំ ដើម្បីឲ្យ​យើង​មាន​សំណាង​ល្អ យើង​ត្រូវ​ជា​មនុស្ស​ល្អ​ជា​មុន​សិន។ ខ្ញុំ​មាន​មិត្ត​ល្អ មាន​មនុស្ស​ល្អ​នៅ​ជុំវិញ នេះ​ជា​សំណាង​សម្រាប់​ខ្ញុំ។ ឆ្នាំនេះ​គឺ​ជា​ឆ្នាំ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ។ អាជីវកម្ម​របស់​ខ្ញុំ​ជោគជ័យ ការងារ​ជោគជ័យ​ក្នុង​ឧស្សាហកម្ម ខ្ញុំ​បាន​រៀបចំ​ការ​ប្រគំតន្ត្រី​ផ្ទាល់ខ្លួន​របស់ខ្ញុំ។ ខ្ញុំ​នឹង​ទៅ​ប្រគំតន្ត្រី​នៅ​បរទេស ហើយ​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​ទី១។ អរគុណ​ច្រើន​សម្រាប់​រង្វាន់​នេះ!”

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គូស្នេហ៍ផ្អែមល្ហែម Davika-Ter ចាប់ដៃគ្នាថតរូបថ្ងៃ Halloween ម្សិលមិញ ប្លែកភ្នែកទស្សនិកជន

ចុចអាន៖តួឯកប្រុសរឿង “ពូម៉ូតូឌុបប៉ះសក់” ទម្លាយភាពលំបាកខ្លាំង ក្នុងនាមជាកូនសេដ្ឋីប្រាក់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត ចុះកុងត្រា ១២ ឆ្នាំឱ្យក្រុមហ៊ុន គ្រប់គ្រងសេវាលក់រាយ ​មុនពេលព្រលានយន្តហោះ​អន្តរជាតិតេជោបើកដំណើរការ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មហាសេដ្ឋី Warren ថា ទ្រព្យនឹងបាត់បង់ តែវត្ថុ ៣ អាចធ្វើឲ្យមនុស្សមានតម្លៃក្នុងសម័យបច្ចុប្បន្ន

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចតេជោ ហាមកុំឱ្យចូលតំណ (link) ថាទទួលបានប្រាក់រង្វាន់ $500 ព្រោះជារឿងមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម