ជីវិតកម្សាន្ដ
ប្ដីប្រពន្ធ Matthew-Lydia លេងឈុត Halloween ឆ្នាំនេះ មហាជនភ័យផងព្រឺព្រួចផង (មានវីដេអូ)
កាលពីម្សិលមិញនេះ គូស្វាមីតារាសម្ដែង Matthew និង Lydia ដាក់ឈុតធំមួយគ្រួសារ ដោយតុបតែងកាយដូចក្នុងរឿង “ខ្មោចម៉ែណាត” ខណៈទស្សនិកជនឃើញហើយ ព្រឺដល់ឆ្អឹងខ្នង។


ស្របពេលដែលបុណ្យ Halloween ឆ្នាំ២០២២ទើបបញ្ចប់ ក្នុងនោះមានតារាល្បីៗជាច្រើនបានតុបតែងរូបរាងពួកគេ ដើម្បីអបអរសម្រាប់ពិធីបុណ្យ Halloween ។ ដោយឡែកគ្រួសាររបស់ Lydia Saranrat និងស្វាមី Matthew Paul Dean ក៏បានយកកូនទាំងបីគឺ Dylan, Nong Demi និងកូនពៅ Nong Deon មកស្លៀកពាក់ឲ្យដូចពិតៗ ក្នុងរឿង “ខ្មោចម៉ែណាត” ផងដែរ។


បន្ថែមពីរូបភាព ពួកគេបានបណ្ដាក់ទុនបង្កើតឃ្លិបមួយដែលតារាស្រី Lydia បានបង្ហោះនៅលើ Instagram អមនឹងខេបសិនថា “Mae Nak 2022 រីករាយបុណ្យហាឡូវីន”។ ក្នុងវីដេអូនោះអ្នកម្ដាយកូន៣ Lydia បីកូនពៅទើបនឹងកើត Nong Deon ចាំស្វាមីនៅមាត់ទឹក ចំណែកខាងស្វាមីឯណោះវិញ ក៏មិនចាញ់ភរិយាដែរ លោក Matthew បានកាន់ដៃកូនប្រុស-ស្រី Nong Dylan និង Nong Demi ចែវទូកថែមទៀត។


ទន្ទឹមនោះ តារាល្បីក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រចូលមកបញ្ចេញមតិព្រោងព្រាតថា នេះចំជាកំពូលគ្រួសារ បង្កភាពរន្ធត់ប្រចាំឆ្នាំពិតៗ។ បើមិនប្លែកខុសគេ គឺមិនមែនក្រុមគ្រួសារ Matthew-Lydia ឡើយ។ មើលហើយពិតជាព្រឺព្រួច ភ័យខ្លាំងណាស់៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍ផ្អែមល្ហែម Davika-Ter ចាប់ដៃគ្នាថតរូបថ្ងៃ Halloween ម្សិលមិញ ប្លែកភ្នែកទស្សនិកជន
ចុចអាន៖តួឯកប្រុសរឿង “ពូម៉ូតូឌុបប៉ះសក់” ទម្លាយភាពលំបាកខ្លាំង ក្នុងនាមជាកូនសេដ្ឋីប្រាក់លាន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង