Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ MGI ឆ្នាំមុន ចេញមុខមកសុំចិត្តទស្សនិកជនវៀតណាម ឈប់ដៀមដាមគេឯង

បានផុស

នៅ

បន្ទាប់ពីភាពចម្រូងចម្រាសរវាងទស្សនិកជនវៀតណាម និងស្ថាប័ន Miss Grand International ហាក់មិនព្រមបញ្ចប់ ម្ចាស់មកុដ MGI ឆ្នាំ២០២១ បវរកញ្ញា Nguyen Thuc Thuy Tien បានមុខមក Live និយាយពាក្យក្នុងចិត្ត និងបានសម្ដែងការ​សោក​ស្តាយ​ចំពោះរឿងរ៉ាវ​ដែល​កំពុង​កើត​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបញ្ចប់កម្មវិធីប្រកួត Miss Grand International 2022 ទស្សនិកជនវៀតណាមបានធ្វើការ Unfollow ផេក Instagram និង Facebook របស់ប័ន Miss Grand International និង Nguyen Thuc Thuy Tien យ៉ាងគំហុក ដោយសារមិនពេញចិត្ត​​លទ្ធផល​កំពូល​ទាំង ១០ ចុងក្រោយ​។

រឿងរ៉ាវនេះកាន់តែក្ដៅគគុក បន្ទាប់ពីលោក ណាវ៉ាត់ អះអាងនឹងតែងតាំងបវរកញ្ញាវៀតណាម ឱ្យកាន់តំណែងលំដាប់រងទី៥ ប្រសិនទស្សនិកវៀតណាមធ្វើឱ្យបណ្ដាញសង្គមរបស់ស្ថាប័នកើនឡើងដល់ ​៧លាននាក់ត្រឹមរយៈពេល ២៤ម៉ោង ដែលការអះអាងនេះរឹតតែធ្វើឱ្យវៀតណាម ខឹងសម្បារជាមួយស្ថានិករូបនេះយ៉ាងខ្លាំង។

យ៉ាងណាមិញ កាលពីយប់ម្សិល ស្ថាប័ន MGI បានប្រកាសតែងតាំងបវរកញ្ញាហ្វីលីពីនឱ្យកាន់តំណែងលំដាប់រងទី៥ ជំនួសបវរកញ្ញាដែលលាលែងពីតំណែង ខណៈទស្សនិកជនវៀតណាម នៅតែបន្តដៀមដាមទៅលើស្ថាប័ន​ MGI។

ជុំវិញរឿងរ៉ាវដ៏ល្អក់កករនេះដែរ បវរកញ្ញា Thuy Tien ទ្រាំនៅស្ងៀមទៀតលែងបាន ដោយនាងបានចេញមកធ្វើការ Live សុំចិត្តទស្សនិកជន ឈប់បន្តប្រើសម្តីធ្ងន់ៗទៅលើបវរកញ្ញាប្រទេសផ្សេង ក៏ដូចជាស្ថាប័ន MGI តទៅទៀត ដែលវាធ្វើឲ្យប៉ះពាល់ទាំងអ្នកក្នុងស្រុកដែលមិនដឹងអី និងទស្សនិកជនបរទេសដែលគាំទ្រវិស័យសម្រស់។ លើសពីនេះ នាងសង្ឃឹមថា អ្នកគាំទ្រវៀតណាមនឹងរក្សាភាពស្ងប់ស្ងាត់ ហើយព្រមទទួលយកលទ្ធផលរបស់គណៈវិនិច្ឆ័យ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្ថាបនិក MGI នឹងឱ្យតំណែងលំដាប់រងទី៥ ទៅវៀតណាម ប្រសិនបណ្ដាញសង្គមរបស់ស្ថាប័នកើនអ្នកតាមដាន ៧លាននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម