ជីវិតកម្សាន្ដ
គង់ វិសាល ធ្វើខួបកំណើតឲ្យកូនស្រីសំណព្វចិត្តគម្រប់អាយុ១០ឆ្នាំ ខណ:អ្នកគាំទ្រសរសើរគ្រប់គ្នា
ពេលវេលាពិតជាលឿនមែន ភ្លេចៗសោះកូនស្រីសំណព្វចិត្តរបស់អ្នកដឹកនាំដ៏ល្បីលោក គង់ វិសាល កាន់តែធំ និងពេញរូបពេញរាងហើយដែលកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ លោក វិសាល បានធ្វើខួបកំណើតឲ្យកូនស្រីរបស់លោកឈ្មោះ វិសាល ហេងសុម៉ារីយ៉ា គម្រប់អាយុ១០ឆ្នាំ។

លោក គង់ វិសាល បានថ្លែងសារនៅលើហ្វេសបុកថា ”រីករាយថ្ងៃខួបកំណើតកូនស្រី វិសាល ហេង សុម៉ារីយ៉ា គម្រប់អាយុ១០ឆ្នាំ (២៩ ខែតុលា ឆ្នាំ២០១២ – ២៩ តុលា ឆ្នាំ២០២២)ថ្ងៃនេះ ពិតជាវិសេសវិសាលណាស់ ដែលបានសម្តេច ព្រះសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជា រត្ន័ សារឿន ព្រះអង្គបាននិមន្តប្រស់ព្រំលើករាសី និងផ្តល់ពរលាភជយ័ ដល់ក្រុមគ្រួសារខ្ញុំ ។ ប៉ា ម៉ាក់ មានតែពាក្យជូនពរអោយកូនស្រី មានសំណាងល្អនៅក្នុងជីវិតជានិច្ចនិរន្ត៍ “។

កម្មវិធីខួបកូនស្រីរបស់អ្នកដឹកនាំសិល្បៈល្បីល្បាញលោក គង់ វិសាល គេក៏ឃើញតារាចម្រៀងលោក ឆាយ វីរយុទ្ធ និងភរិយាចូលរួមផងដែរ ព្រោះលោក ឆាយ វីរៈយុទ្ធ និងលោក វិសាល រាប់អានគ្នាជាច្រើនឆ្នាំ ខណៈដែលតារាសាន់ដេរូបនេះ មិនដែលភ្លេចគុណលោក វិសាល ដែលធ្លាប់បានរួមចំណែកជួយជ្រោមជ្រែងលោកឲ្យមានលទ្ធភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃ។

តាមរយៈសកម្មភាពនៅថ្ងៃខួបកូនស្រីបណ្ដូលចិត្តនោះ គេឃើញក្រុមគ្រួសារលោក វិសាល ពិតជារស់នៅយ៉ាងមានសុភមង្គលក្រោយលោក និងភរិយាបានចាប់ដៃគ្នារយៈពេល១១ឆ្នាំមកនេះ ហើយនៅថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០២២នេះដែរ កូនប្រុសរបស់លោក វិសាល ឈ្មោះ វិសាល ហេងសុវិសុទ្ធ នឹងឈានចូលដល់វ័យគម្រប់៥ឆ្នាំផងដែរ។

គូររំលឹកថា លោក គង់ វិសាល ដែលនៅក្នុងពិភពសិល្បៈអ្នកណាក៏ស្គាល់ថា លោកជាអ្នកដឹកនាំសិល្បៈដ៏លេចធ្លោ និងមានប្រជាប្រិយភាពម្នាក់នៅស្ថានីយ៍ទូរទស្សន៍បាយ័ននោះបានដឹកដៃអ្នកនាង ហេង ហៀង រៀបការកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ ដែលពេលនេះអ្នកទាំងពីររស់នៅក្នុងជីវភាពល្អប្រសើរ ហើយលោក វិសាល ត្រូវបានតារាជាច្រើនគោរព ព្រោះពួកគេធ្វើការងារជាមួយលោកច្បាស់លាស់ ហើយលោកមានមនោសញ្ចេតនា និងផ្ដល់ឱកាសដល់តារាទូទៅដែល មានទេពកោសល្យសិល្បៈបានបញ្ចេញសម្ថភាពទាំងនៅឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍ និងការច្រៀង Concerts គ្រប់ខេត្តក្រុងរយៈពេលដែលលោក វិសាល បានដឹកនាំការប្រគុំតន្ត្រី២២ ឆ្នាំមកនេះ ៕
អត្ថបទ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ