ជីវិតកម្សាន្ដ
Park Bom ស្រកអស់ ១១គីឡូ ចេញរាងស្អាតអស់ទាស់
ជឿជាក់ថាប្រិយមិត្តមួយចំនួន ច្បាស់ជាមិនទាន់ភ្លេចទេ កាលឆ្នាំមុនតារាចម្រៀងស្រី Park Bom អតីតសមាជិក 2NE1 បានក្លាយជាប្រធានបទដ៏កក្រើកពិភពតារា Kpop ក្រោយពេលនាងបានវត្តមានក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Grand Bell Awards ដោយសារតែរូបរាងធាត់ខ្លាំងរបស់នាង។

នៅពេលនោះ មានមនុស្សជាច្រើនបានចំអកលើនាង ប្រើពាក្យសំដីសុទ្ធតែមកពីនាងលេបថ្នាំព្យាបាលជំងឺខ្លាំងពេក រហូតគ្រប់គ្រងគីឡូរបស់នាងមិនបាន។ ប៉ុន្តែនៅពេលថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឱ្យអ្នកទាំងនោះភ្លឺភ្នែកភ្ញាក់ផ្អើលមិនធម្មតាទេ ដោយបង្ហាញរូបថតថ្មីជាមួយនឹងរាងស្តើងតូចយ៉ាងទាក់ទាញ។


នេះបើតាមការបង្ហោះចេញពីគណនី Instagram ផ្ទាល់របស់ Park Bom បានឱ្យដឹងថា នាងបានស្រកដល់ ១១គីឡូឯណោះ ពីទម្ងន់ ៧០គីឡូ មកត្រឹមតែ ៥៩គីឡូ ហើយមើលទៅនាង កាន់តែស្រស់ស្អាត និងមានរាងតូចស្អាតទាក់ទាញខ្លាំងជាងមុនទៀត។ នេះក៏ដោយសារតែ នាងចាប់ផ្តើមគ្រប់គ្រងរបបអាហារប្រចាំថ្ងៃ នឹងទទួលការព្យាបាល ADD និងលេបថ្នាំព្យាបាលជំងឺតិចជាងមុនយ៉ាងយកចិត្តទុកដាក់ ទើបនាងទទួលបានរាងស្អាតមកវិញបាន៕


អត្ថបទផ្ដល់ដោយ៖Porman

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?