Connect with us

ជីវិតកម្សាន្ដ

តារាសម្តែង Yoo Ah In បដិសេធពាក្យចចាមអារ៉ាមថា លោកមានវត្តមានក្នុងហេតុការណ៍នៅ Itaewon

បានផុស

នៅ

នៅថ្ងៃទី ១ ខែវិច្ឆិកា អ្នកតំណាងរបស់តារាសម្តែង Yoo Ah In បាននិយាយបដិសេធពាក្យចចាមអារ៉ាម ដែលថា លោកមានវត្តមាននៅក្នុងហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា ស្លាប់នៅតំបន់ Itaewon​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកតំណាងរបស់តារាសម្តែងរូបនេះបាននិយាយថា ” Yoo Ah In បានចាកចេញពីប្រទេសកូរ៉េនៅថ្ងៃ ទី ២៩ ខែតុលា ហើយបច្ចុប្បន្នគាត់កំពុងនៅក្រៅប្រទេស” ដោយបានបដិសេធចំពោះពាក្យចចាមអារ៉ាមថាដែលថា គាត់នៅតំបន់ Itaewon នៅល្ងាចនោះ។

ការចេញបដិសេធនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនបានសាយភាយនៅលើអ៊ីនធឺណិតថា តារាសម្តែង Yoo Ah In នឹងតារាល្បីជាច្រើនទៀតបានបង្ហាញខ្លួននៅតំបន់ Itaewon កាលពីល្ងាចថ្ងៃទី ២៩ ខែតុលា​ ក្នុងហេតុការណ៍សោកនាដកម្មរត់ជាន់គ្នាស្លាប់​ផងដែរ។

គូរម្លឹកដែរថា ហេតុការណ៍សោកនាដកម្មរត់ជាន់គ្នាស្លាប់នៅតំបន់ Itaewon បានបណ្តាលឲ្យមានស្លាប់ចំនួន ១៥៦ នាក់ ក្នុងចំណោមនោះក៏មានតារាសម្តែង Lee JiHan បានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់នេះដែរ៕

ប្រែសម្រូល៖នាងតូច

ចុចអាន៖RM មេក្រុម BTS ​នឹង​ចេញ​អាល់ប៊ុម​ទោលដំបូងក្នុងខែវិច្ឆិកា

ចុចអាន៖តារាសម្ដែង Lee JiHan ស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅ Itaewon

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤៦ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥៥ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម