ជីវិតកម្សាន្ដ
អាល់ប៊ុម Midnights របស់ Taylor Swift បង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មាន លើ Billboard Hot 100
Taylor Swift បានក្លាយជាសិល្បករដំបូងគេក្នុងប្រវត្តិសាស្ត្រតន្ត្រី ដែលកាន់កាប់តំណែងកំពូលទាំង ១០ ក្នុងពេលតែ មួយ នៅលើតារាង Billboard Hot 100 ជាមួយនឹងអាល់ប៊ុម Midnights ដែលនាងទើបតែចេញផ្សាយ ។

យោងតាមគេហទំព័រផ្លូវការរបស់ Billboard នៅថ្ងៃទី ៣១ ខែតុលា (ម៉ោងនៅអាមេរិច) Taylor Swift បានគ្រប់គ្រងកំពូលទាំង ១០ នៃតារាង Billboard Hot 100 សប្តាហ៍នេះ។ Billboard បានដាក់ពិន្ទុរឲ្យអាល់ប៊ុម “Midnights” គឺជាអាល់ប៊ុមមានប្រជាប្រជាប្រិយភាពខ្លាំងដែលបទចម្រៀងទាំងអស់ចូលក្នុងតារាង Top 10 របស់ Billboard នៅអាមេរិច។

បន្ថែមពីលើ Top 10 ចម្រៀង១០ បទដែលនៅសល់ក្នុងអាល់ប៊ុម “Midnights” (មានសរុប ២០ បទ) ក៏បានចូលក្នុងតារាង Billboard Hot 100 ដោយគ្រោងតំណែងទាបបំផុតក្រោម Top 45 ។ ក្នុងនោះបទ”Anti-Hero” ក៏ឈរនៅលើកំពូលតារាង Billboard ពីរផ្សេងទៀតគឺតារាង The Global 200 និងតារាង The Global Excl ។ ទន្ទឹមនឹងនេះ អាល់ប៊ុម “Midnights” បានឈរនៅលើកំពូលតារាង Billboard 200 នេះគឺជាអាល់ប៊ុមទី ១១ ជាប់ៗគ្នារបស់តារាចម្រៀងស្រីដែលឈរនៅលើតារាងនេះ។

យ៉ាងណាមិញ អាល់ប៊ុម “Midnights” គឺជាអាល់ប៊ុមដែលមានអ្នកស្រ្ទីម ១ ពាន់លានដងត្រឹមរយៈ ពេលខ្លីក្នុងប្រវត្តិសាស្រ្តនៅលើ Spotify ។ Taylor បានបំបែកកំណត់ត្រាជាផ្លូវការ សម្រាប់ការស្ទ្រីមដ៏ច្រើនបំផុតប្រចាំសប្តាហ៍ នៅលើ Spotify ដោយវ៉ាដាច់តារារ៉េប Bad Bunny ដែលមានចំនួន ៨៣៩ លានដង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Taylor Swift លុបឈុតដ៏ចម្រូងចម្រាសចេញពី MV បទ ‘Anti-Hero’ បន្ទាប់ពីមានការរិះគន់
ចុចអាន៖Taylor Swift បំបែកកំណត់ត្រាពិភពលោកជាថ្មី ម្ដងទៀត ជាមួយអាល់ប៊ុម Midnights

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ