ជីវិតកម្សាន្ដ
ស្ដាប់បទនេះហើយ ទើបដឹងថា Engfa ចេះច្រៀងពីរោះប៉ុនណា (មានវីដេអូ)
ប្រិយមិត្តមួយចំនួនច្បាស់ជាបានដឹងហើយថា ក្រៅពីមានសម្រស់ស្រស់ស្អាត ក្លាយជាម្ចាស់តំណែង Miss Grand Thailand 2022 បវរកញ្ញា Engfa ក៏មានជំនាញច្រៀងយ៉ាងពីរោះ មិនចាញ់តារាអាជីពប៉ុន្មានឡើយ ខណៈពេលកន្លងទៅ នាងធ្លាប់ចូលរួមប្រកួតកម្មវិធី The Voice Thailand និងធ្លាប់ប្រគំតន្ត្រីទោលផងដែរ។

ក្រោយជាប់តំណែងលំដាប់រងទី១ កម្មវិធី Miss Grand International 2022 រឿងរ៉ាវពាក់ព័ន្ធនឹងបវរកញ្ញា Engfa ត្រូវបានគេសើរើឡើងវិញ ហើយថ្មីៗនេះ ទស្សនិកជនបានផ្ទុះការចាប់អារម្មណ៍លើសមត្ថភាពរបស់បវរកញ្ញាវ័យ ២៧ឆ្នាំរូបនេះជាខ្លាំង បន្ទាប់ពីបានទស្សនា និងស្ដាប់សំឡេងនាងច្រៀង Cover ចម្រៀងរបស់តារាជើងចាស់មួយរួប កាលពី ២ខែមុន។

ក្រោយពីស្ដាប់បទ “កុំលែងដៃ” ដែល Engfa បានច្រៀង Cover ហ្វេនៗរឹតតែសរសើរពីសមត្ថភាពរបស់នាង មិនត្រឹមតែចេះបង្ហាញម៉ូដយ៉ាងល្អនោះទេ សូម្បីចម្រៀងក៏នាងអាចច្រៀងបានយ៉ាងពីរោះផងដែរ។
ចង់ដឹងសំឡេងរបស់ Engfa ច្រៀងបានពីរោះយ៉ាងណា តោះចូលស្ដាប់ជាមួយគ្នា!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ចាស់មកុដ MGI ឆ្នាំមុន ចេញមុខមកសុំចិត្តទស្សនិកជនវៀតណាម ឈប់ដៀមដាមគេឯង
ចុចអាន៖ អតីតបេក្ខភាព Miss Grand ពីររូបលាតត្រដាងស្នេហាភេទដូចគ្នា និងប្រកាសរៀបការឆាប់ៗ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ