Connect with us

ជីវិតកម្សាន្ដ

វណ្ណដា ត្រៀមអង្រួនឆាកតន្ត្រីនៅ ថៃ ក្នុងកម្មវិធី BMMF

បានផុស

នៅ

បើយោងតាមប្រភព​ពី​គណនី​ហ្វេសបុក Big Mountain Music Festival បាន​បញ្ជាក់​ថា​តារា​រ៉េប វណ្ណដា នឹងបង្ហាញវត្តមាននៅប្រទេសថៃ នាថ្ងៃទី ១០​ ដល់១១ ខែធ្នូ ក្នុងការ​ប្រគំតន្ត្រី BMMF។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​ដែរ​ ប្រភពដដែលនោះក៏បាន​សរសេរ​សំណេរ​ដ៏​វែងអន្លាយ​ថា “ពិតជា​សប្បាយ​មែន​​! វ៉ាន់ដា តារា​រ៉េប​វ័យក្មេង ដែល​កំពុង​ពេញនិយមនៅ​កម្ពុជា និង​ជា​ម្ចាស់​បទ ‘Time To Rise’ ដែល​មាន​អ្នក​ចូល​មើល​ជាង ១០១លានដង ​នឹង​មក​កម្មវិធី BMMF12 នា​ថ្ងៃទី ១០-១១ ខែធ្នូ​នេះ ខាងមុខនេះ!”​ លើសពីនេះ ហ្វេនកម្ពុជាក៏បានចូលទៅបញ្ចេញមតិគាំទ្រ និងមានមោទកភាព​លើតារារ៉េប វណ្ណដាយ៉ាងខ្លាំងដូចគ្នា។

យ៉ាងណាមិញ ​ក្រោយ​ការ​ប្រកាស​មិន​បាន​ប៉ុន្មាន​ផង​អ្នកគាំទ្រ​ជា​អន្តរជាតិ​បាន​ចូល​មក​បញ្ចេញ​មតិ​យ៉ាង​ព្រោងព្រាត​ និង​ថែម​ទាំង​សប្បាយ​ចិត្ត​យ៉ាង​ក្រៃលែង​ ក្រោយ​ឮ​ដំណឹង​ថា​ តារាសំណព្វ​ចិត្តវណ្ណដា​នឹង​មក​ការ​ប្រគំតន្ត្រី​ Big Mountain Music Festival លើកនេះ។

សូម​បញ្ជាក់​ដែរ​ថា​ វណ្ណដា​ជា​តារា​រ៉េប​ប្រចាំ​ប្រទេស​កម្ពុជា​ ដែលតែងតែរំលេចឧបករណ៍​ភ្លេង​ខ្មែរ​តាម​រយៈ​បទ​ចម្រៀង​របស់លោក។ ជាក់ស្ដែង វីដេអូចម្រៀងផលិតថ្មី បទ “Time to Rise!” រួមដោយបញ្ចូល ឧបករណ៍តន្ត្រីបុរាណ ចាប៉ី ព្រមទាំងសំនៀង របស់ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្លាប់បានបំបែកឯតទគ្គកម្មដំបូងរបស់កម្ពុជា ដែលមានអ្នកចូលទស្សនាត្រឹមរយៈពេល ២៤ ម៉ោង ដល់ទៅ ១ លានដង។ មិនត្រឹមតែប៉ុណ្ណោះ MV បទចម្រៀងនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021” ដែលជ្រើសរើសដោយ LiFTED Asia ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វណ្ណដា ឧបត្ថម្ភ៩៩៩ដុល្លារក្នុងយុទ្ធនាការ១០០​លានរៀលដើម្បីតបស្នងព្រឹទ្ធាចារ្យ គង់ ណៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចងការប្រាក់
សន្តិសុខសង្គម៨ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍៨ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម