ជីវិតកម្សាន្ដ
Mark បើកជំនួញថ្មី មុនដឹកដៃ Kimberly ចូលរោងការឆ្នាំក្រោយ
មុនបណ្ដើរមិត្តស្រីចូលរោងជ័យ នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ តារាសម្ដែង Mark Prin បានបើកសម្ពោធជំនួញថ្មីសន្លាង ដោយមានមិត្តភក្តិក្នុងវិស័យសិល្បៈ និងគូស្នេហ៍ Kimberly ចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ។

កាលពីម្សិលមិញនេះ Mark Prin បានបើកសម្ពោធហាងលក់ស្បែកជើងបុរស “The Recrafting” ដែលមានវត្តមានរបស់ Kimberly ទៅលើកទឹកចិត្តក្នុងកម្មវិធីសម្ពោធនេះ។ ជាមួយគ្នានោះ ប្រិយមិត្តបានឃើញ Kimberly បង្ហោះរូបភាពជាច្រើនសន្លឹក និងបាច់ផ្កាមួយបាច់ធំ ជាមួយនឹងខេបសិនចូលរួមអបអរសាទរ និងពាក្យជូនពរចំពោះមិត្តប្រុសសំណព្វចិត្តផងដែរ។

ភ្លាមៗមានអ្នកគាំទ្រជាច្រើនបានចូលមកសម្តែងការអបអរសាទរជាមួយ Kimberly ដោយអ្នកខ្លះជូនពរឱ្យអាជីវកម្មទទួលបានភាពជោគជ័យ ខណៈអ្នកខ្លះឆ្លៀតចំអន់ថា អនាគតកូនកំលោះញញឹមស្រស់ណាស់ ព្រោះមានអនាគតភរិយាដ៏គួរឱ្យស្រឡាញ់ចាំជួយគាំទ្រ ហើយពួកគេពិតជាចង់ឃើញពិធីមង្គលការឆាប់ៗ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ Kimberly ទស្សនាផ្ទះថ្មី ត្រៀមរស់នៅជាមួយអនាគតស្វាមី Mak Prin
ចុចអាន៖ ស្ដាប់បទនេះហើយ ទើបដឹងថា Engfa ចេះច្រៀងពីរោះប៉ុនណា (មានវីដេអូ)

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់