Connect with us

ជីវិតកម្សាន្ដ

តាមពិត Lee JiHan មិនបានចូលរួមពិធីបុណ្យ Halloween ឡើយ តែស៊ូលះបង់ជីវិត ជួយក្មេងនៅ Itaewon

បានផុស

នៅ

អ្នកនិយមលេងអ៊ីនធឺណិត និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីសារព័ត៌មាន​នៅប្រទេសកូរ៉េ​ខាងត្បូង បាន​លាតត្រដាង​រឿងនៅពីក្រោយការស្លាប់ របស់តារាសម្តែងវ័យ ២៤ ឆ្នាំ លោក Lee Jihan ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាម​​សាក្សី​ម្នាក់​ដែលឃើញ​ហេតុការណ៍ ​បាន​រៀបរាប់​ថា តាមពិត​ទៅ​​ Lee Ji Han លេច​មុខ​នៅ​ Itaewon មិនមែន​ដោយសារ​តែលោក​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​នោះ​ទេ។ ប៉ុន្តែ​ដោយសារ​តែ​លំនៅឋាន​របស់​លោក​នៅ​ទីនោះ ហើយ​ពេល​នោះ​ Lee Ji Han បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក្រោយ​ពី​ថត​រឿង​ចប់​។ ប៉ុន្តែ​លោក​ស្រាប់តែ​ឃើញ​មនុស្ស​កកកុញ​នៅ​តាម​ផ្លូវ​តូច​​ នៃចំណុច​កន្លែង​កើតហេតុ ។ មិនបង្អង់យូរ ទើប​លោក​បាន​យក​ខ្លួន​ទៅ​ជួយ​ក្មេង​ស្រី​ម្នាក់​ ចេញ​មក ​រហូត​ដល់​​ខ្លួន​ឯង​​បាន​ធ្លាក់​ចូល​ក្នុង​ការ​ឡោម​ព័ទ្ធ​នៃ​ហ្វូង​មនុស្ស ហើយ​ក្រោយ​មក ​ក៏​ទទួល​ដំណឹង​ថា​ តារា​សម្ដែង​រូប​នេះ​បាន​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​រត់​ជាន់​គ្នា​នៅ Itaewon។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ Lee Ji Han បានសម្តែងការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ​ដែលតារារូបនេះបាន​ទៅជួយនាង​អស់ពីកម្លាំងកាយ ​រហូត​ដល់​ត្រូវ​ស្លាប់​ខ្លួនឯង​។ ទោះបីជាទីភ្នាក់ងាររបស់ Lee Ji Han មិន​បានធ្វើការ​បកស្រាយអ្វី​បន្ថែមនៅពេលនេះក៏ដោយ ក៏អ្នកគាំទ្រ និង​អ្នកតាមដាន​ដែល​បាន​ទទួល​ដំណឹង​នេះ បាន​បញ្ចេញ​មតិ​លើ​ការ​លះបង់​របស់ Lee Ji Han ដែល​ត្រូវ​បញ្ចប់​ជីវិត​របស់​គេ បើ​ទោះបី​ជា​អនាគត​នៅ​លើកម្មវិធី​កម្សាន្ត កំពុងតែល្បីល្បាញក្ដី។

សូម​បញ្ជាក់​ដែរថា ​មុន​ពេល​ស្លាប់ Lee Ji Han កំពុង​ថតរឿង The Season of Kkokdu ដែល​លោក ​បាន​ដើរ​តួ​ជាអតីតគូស្នេហ៍​របស់​តួឯកស្រី ដែល​សម្ដែង​ដោយ Im Soo Hyang ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ុន្មានម៉ោងទៅទើបប៉ូលិស កូរ៉េខាងត្បូង ទទួលដំណឹង ក្រោយហេតុការណ៍​ជាន់គ្នាស្លាប់

ចុចអាន៖តារាសម្ដែង Lee JiHan ស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅ Itaewon

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម