ជីវិតកម្សាន្ដ
វណ្ណដា ជះឥទ្ធិពលលើស្ថាបនិក MGI ក្រោយលោកបង្ហោះបទ “នារីជឿនលឿន” ក្នុង Story IG (មានវីដេអូ)
អ្នកគាំទ្រជាច្រើន ជាពិសេសកម្ពុជា មានក្ដីរំភើបនិងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោក Nawat Itsaragrisil បង្ហោះស្ទូរីបទចម្រៀង “នារីជឿនលឿន” របស់តារារ៉េបវណ្ណដា។

ជាមួយគ្នានេះ ស្ថាបនិកកម្មវិធីប្រលងសម្រស់ Miss Grand International បានយកបណ្ដាញសង្គមអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់លោក ដែលមានអ្នកតាមដានជាង ៦០៨ពាន់នាក់ បង្ហោះបទចម្រៀងរបស់វណ្ណដាដែលមានចំណងជើងថា “នារីជឿនលឿន” ខណៈហ្វេនៗដែលនិយមតាមដានលោក មានការភ្ញាក់ផ្អើលជាខ្លាំង។ ជាពិសេសនោះគឺអ្នកគាំទ្រកម្មវិធី Miss Grand International តែម្ដង។


លើសពីនេះ មហាជនជាច្រើនកំពុងដាក់ការសង្ស័យថា លោក Nawat Itsaragrisil ជាហ្វេនរបស់តារារ៉េបវណ្ណដាឬយ៉ាងណា? ឬតារារ៉េបកម្ពុជា កំពុងតែជះឥទ្ធិពលលើស្ថាបនិក MGI ហើយ? ម៉្យាងវិញទៀត គេក៏កម្រឃើញលោកបង្ហោះ ឬ Add Story ក្រៅពីវិស័យបវកញ្ញាណាស់។ ស្របពេលទស្សនិកជនគិតថា នេះជាអ្វីដែលវណ្ណដាកំពុងបង្ហាញឥទ្ធិពលខ្លួន តាមរយៈវិស័យរ៉េបឲ្យប្រទេសជិតខាងស្គាល់កាន់តែច្បាស់ ដូចដែលវីដេអូលោកធ្លាប់ធ្វើការសម្ភាសន៍កន្លងមក។

ទោះយ៉ាងក៏ដោយ មិនថាលោក Nawat ជាហ្វេនរបស់តារារ៉េបកម្ពុជាក្ដី ប៉ុន្តែឃើញបែបនេះហ្វេនៗទាំងជាតិនិងអន្តរជាតិ ពិតជាសប្បាយរីករាយជាខ្លាំង និងចង់ឲ្យស្ថាបនិក MGI រូបនេះ អញ្ញើញវណ្ណដាទៅច្រៀងក្នុងកម្មវិធី Miss Grand International លើកក្រោយថែមទៀតផង។

សូមបញ្ចាក់ដែរថា តារារ៉េបវណ្ណដានឹងបង្ហាញវត្តមានក្នុងការប្រគំតន្ត្រីដ៏ធំ BMMF របស់ប្រទេសថៃ នាថ្ងៃទី ១០ ដល់១១ ខែធ្នូ។ ស្របពេលដែលការប្រកាសមិនបានប៉ុន្មានម៉ោងផង នៅលើវេបសាយដែលដាក់សំបុត្រចូលរួម ការប្រគំតន្ត្រីលក់អស់៩ ម៉ឺនសន្លឹកត្រឹមរយៈពេល៩ម៉ោង៕
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត