Connect with us

ជីវិតកម្សាន្ដ

ក្រោយបាត់មុខ ៦ ឆ្នាំ Rihanna ត្រឡប់មកវិញ ក្នុងគម្រោងធំៗ

បានផុស

នៅ

បន្ទាប់ពីបាត់មុខក្នុងទីផ្សារចម្រៀងអស់មួយរយៈមក តារាចម្រៀងស្រីដ៏ល្បី Rihanna ត្រលប់មកវិញជាមួយនឹងគម្រោងធំៗជាច្រើន ដែលនឹងចេញក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចុងខែតុលា Rihanna បានត្រលប់មកវិញជាមួយនឹងបទចម្រៀង “Lift Me Up” ហើយបានកាន់កាប់តំណែងកំពូលយ៉ាងឆាប់រហ័សនៅក្នុងតារាងតន្ត្រីពិភពលោក។ តារាចម្រៀងស្រីរូបនេះនៅតែរក្សាដំណែងជា “រាជនីប្រចាំពិភពតន្ត្រីឌីជីថល” ដដែល ដោយត្រូវបានគេជ្រើសរើសនាងនឹងចូលរួមសម្តែងនៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួត Super Cup បាល់អោបរបស់អាមេរិក Super Bowl ឆ្នាំ ២០២៣ ។

យ៉ាងណាមិញ បទ“Lift Me Up” គឺជាបទចម្រៀងដំបូងរបស់ Rihanna ដែលនាងទើបតែចេញផ្សាយក្រោយពីបាត់ក្នុងពិភពតន្រ្តីអស់រយៈពេល ៦ ឆ្នាំ បន្ទាប់ពីពីការចេញអាល់ប៊ុម “Anti” នៅក្នុងឆ្នាំ ដែលបទចម្រៀងនេះត្រូវបានសហ ការនិពន្ធដោយ Rihanna ផ្ទាល់ជាមួយតារាចម្រៀងនីហ្សេរីយ៉ា Tems សម្រាប់ខ្សែភាពយន្ត “Black Panther: Wakanda Forever” ផងដែរ៕

ប្រែសម្រួស៖នាងតូច

ចុចអាន៖Rihanna ត្រៀមចេញអាល់ប៊ុមថ្មីលើកដំបូង ក្រោយខកខានជិត ៦ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៥២ នាទីutes មុន

អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តសម្អាតកំណកប្រេងដែលអណ្ដែតមកលើឆ្នេរព្រែកត្រែង

ព័ត៌មានជាតិ៥៧ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំក្រុមការងារក្រសួង ត្រៀមអន្តរាគមន៍ជូនពលរដ្ឋករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល

ព័ត៌មានជាតិ១ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា៖ កម្ពុជា-ថៃ រួមគ្នាធ្វើឱ្យសម្រេចកម្មវិធីបណ្តាញយុវជនលើកទី៤ ស្តីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមរដ្ឋមន្ត្រី​អារ៉ាប់​ បដិសេធ​សំណើ​លោក ត្រាំ ក្នុង​ការ​បញ្ជូន​ជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម