Connect with us

ជីវិតកម្សាន្ដ

សមាគម​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយ​សង្គម​សម្រេច​ផ្តល់​មេធាវី​ជួយ​រក​យុត្តិធម៌​ដល់ នៅ ស៊ី​នឿន​ខណ​: សាមីខ្លួន​កំពុង​នៅក្រៅ​ឃុំ​

បានផុស

នៅ

បន្ទាប់ពី​រត់​មករក​ការពឹង​ពាក់​លោក ហេង ឡុង ពី​សំណាក់​តារា​ចម្រៀ​ង​លោក នៅ ស៊ី​នឿន ចំពោះ​ករណី​បណ្តឹង​ឡើង​តុលាការ​កាលពី​ថ្មីៗ​នោះ​ ពេលនេះ​សមាគម​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួ​យសង្គ​ម​បាន​សម្រេច​ផ្តល់​មេធាវី​ដោយ​ឥត​គិត​ថ្លែ​ជួយ​រក​យុត្តិធម៌​ដល់​លោក នៅ ស៊ី​នឿន ដែល​ជាតា​រាច ម្រៀ​ង​របស់​ផលិតកម្ម​ហង្ស​មាស​។ ​នេះបើ​តាម​កា​របញ្ជា​ក់​ឲ្យ​ដឹង​ពី​លោក ហេង ឡុង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រ​ចិត្ត​ជួយ​សង្គម ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ នៅរ​សៀ ល​នេះ​ថា ​ករណី​របស់លោក នៅ ស៊ី​នឿន គឺ​ខាង​សមា​គម​បាន​នឹង​កំពុងធ្វើការ​សម្របសម្រួល​ជា​មួយ​មេធាវី​របស់​សមាគម​ដោយ​ឥតគិតថ្លៃ​។​ លោ​កថា​បច្ចុប្បន្ន​រឿងរ៉ាវ​ក្តី​នេះ ​កំពុង​ដំណើរ​ការ​នៅ​ប្រ​ព័ន្ធ​តុលាការ​។​

លោក ​ហេង ឡុង ​និយាយទៀតថា​ ចំពោះ​តារា​ច​ម្រៀង​លោក នៅ ស៊ី​នឿន បច្ចុប្បន្ន​កំពុង​នៅ​ក្រៅ​ឃុំ​។​ ខ្ញុំ​និង​ព្យាយាម​រកអោយឃើញ​ការពិត ហើយ​ក្នុង​ករណី​បើ​គាត់​(​នៅ ស៊ី​នឿន​)​ជួប​រឿង​អយុត្តិធម៌​ខ្ញុំ​នឹង​ព្យា​យាម​ឲ្យ​អស់​លទ្ធភាព​ ដើម្បី​តស៊ូ​តា​មផ្លូវ​ច្បា​ប់​រក​យុត្តិធម៌​ជូន​ដល់​គាត់​។ ​ដោយឡែក​លោក នៅ ស៊ី​នឿន នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ កម្ពុជា​ថ្មី​ មិនអាចសុំការសួរនាំ​បន្ថែម​បាន​នៅឡើយ​ទេ​។​

សូម​រម្លឹក​ថា​លោក ហេង ឡុង កាលពី​ថ្មីៗ​នេះ​បានប្រកាស​ទម្លាយ​ជា​សាធារណ​:​បង្ក​ការភ្ញាក់ផ្អើល​ថា​តារាចម្រៀង​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក នៅ ស៊ី​នឿន កាលពី​ថ្ងៃទី​២៨​ ខែធ្នូ ​ឆ្នាំ​២០២០​ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​ក្រោម​ការចោទប្រកាន់​ពីបទ ​«​គំរាម​កំហែង​ថា​​នឹងធ្វើ​ឲ្យ​ខូចខាត​និង​ប្រើ​អំពើហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលវត្ថុ​ដោយ​សុចរិត​» ។​ ករ​ណីនេះ​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេ​ខ ១៧២៩​ផ្លូវលំ​ ភូមិ​ព្រែក​តា​ឡុង​ទី​២ ​សង្កាត់​ចាក់​អង្រែ​ក្រោម​ខ​ណ្ឌមានជ័យ​ រាជ​ធានី​ភ្នំពេញ ​កាលពី​ឆ្នាំ​២០១៩​។

នៅ​ថ្ងៃ​ទី​២៩​ខែធ្នូ ​ឆ្នាំ​២០២០​ដោយ​ទទួល​បានការ​ស​ម្រប​សម្រួល​ទើប​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​ដីកា​សម្រេច​អនុញ្ញាត​ឲ្យ​លោក នៅ ស៊ី​នឿន នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយ​សំអាង​ហេតុ​៨​ចំ​ណុច​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម