ជីវិតកម្សាន្ដ
ហ្វេនដាក់ការសង្ស័យ វណ្ណដា និង បវរកញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី អាចនឹងសហការគ្នានៅ ថៃ
ក្រោយស្ថាបនិក MGI បង្ហោះស្ទូរីក្នុងអ៊ិនស្តាក្រាមពីបទចម្រៀង “នារីជឿនលឿន” ពេលនេះ អ្នកគាំទ្រជាច្រើនសង្ស័យថា វណ្ណដា និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចនឹងសហការជាមួយគ្នាឆាប់ៗ។

ជាមួយគ្នានេះដែរ វាបានក្លាយជានិន្នាការលើបណ្ដាញអ៊ីនធឺណិតជាអន្តរជាតិ បន្ទាប់ពីមានគណនីមួយឈ្មោះថា Queen Of Grand របស់ប្រទេសថៃ បានបង្ហោះរូបតារារ៉េប វណ្ណដា និងបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមជាមួយនឹងសំណេរថា “ពេលនេះកំពុងត្រូវបានគេជជែកព្រោងព្រាត បន្ទាប់ពីមេ MGI បង្ហោះស្ទូរីក្នុង IG ពាក់ព័ន្ធនឹងតារារ៉េបវណ្ណដា។ អាចថាឥឡូវនេះ ឬឆាប់ៗនេះ នឹងមានគម្រោងរវាង VANNDA និង MGI ខណៈលោកជាតារាចម្រៀងដ៏ល្បីមួយរូប មកពីប្រទេសកម្ពុជា។”


បន្ថែមពីនេះ ហ្វេនជាច្រើនជាពិសេសហ្វេនកម្ពុជា បានចូលទៅបញ្ចេញមតិគាំទ្រ និងប្រាប់ថា តារាពីរដួងនេះមកពីខេត្តព្រះសីហនុដូចគ្នា ហើយក៏កំពុងតែទទួលបានភាពល្បីល្បាញក្នុងប្រទេសកម្ពុជានិងថៃ។ ប្រសិនបើលោក Nawat Itsaragrisil ដែលជាប្រធាន Miss Grand International ពិតជាឲ្យតារាពីររូបនេះមានការងារជាមួយគ្នាពិតមែននេះជារឿងល្អបំផុតហើយ។


ទោះយ៉ាងណា មហាជនទាំងកម្ពុជានិងថៃ មានតែរង់ចាំមើលបន្តទៀតថា តើស្ថាបនិកកម្មវិធីប្រលងសម្រស់ Miss Grand International នឹងអញ្ជើញ តារារ៉េបណ្ណដាទៅច្រៀងក្នុងកម្មវិធី MGI លើកក្រោយ ឬគម្រោងណាមួយលេចឡើងនាថ្ងៃខាងមុខ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វណ្ណដា ជះឥទ្ធិពលលើស្ថាបនិក MGI ក្រោយលោកបង្ហោះបទ “នារីជឿនលឿន” ក្នុង Story IG (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?