ជីវិតកម្សាន្ដ
Peach បង្ហាញផ្ទះប្រណិតក្នុងអាគារ ៥០ ជាន់ ក្រោយទម្លាយស្ថានភាពលំបាក ក្នុងនាមជាកូនសេដ្ឋីនៅ ថៃ
បន្ទាប់ពីទម្លាយភាពលំបាកខ្លាំង ក្នុងនាមជាកូនសេដ្ឋីប្រាក់លានរបស់បុត្រសម្ព័ន្ធ Central Group ក្នុងកម្មវិធីមួយមក ពេលនេះ Peach បានបង្ហាញពីអាគារ៥០ជាន់ ដែលលោករស់នៅសព្វថ្ងៃ។

តាមពិតទៅ ផ្ទះរបស់តារាសម្ដែង Peach Phachara ស្ថិតនៅជាន់ទី៥០ នៃ Centara Grand ក្នុងសណ្ឋាគារ Central World ដែលមានទីតាំងនៅកណ្តាលទីក្រុងបាងកកតែម្ដង។ ភ្លាមៗនោះដែរ អ្នកគាំទ្រជាច្រើនបានសម្រុកចូលមើល Instagram របស់ Peach ជាមួយនឹងការ Live ផ្ទាល់ ខណៈទិដ្ឋភាពខាងក្នុងផ្ទះពិតជាប្រណីតនិងអស្ចារ្យខ្លាំងបំផុត។

ទន្ទឹមនោះ ក្រោយបានទស្សនារួចមក មនុស្សជាច្រើនក៏លួចសរសើរតួឯកប្រុសក្នុងរឿង “ពូម៉ូតូឌុបប៉ះសក់” ថា ជាមនុស្សមានសណ្ដាប់ធ្នាប់ល្អ នៃការរស់នៅ បើទោះបីជាលោករស់នៅតែឯងក្ដី។ ម៉្យាងវិញទៀត បច្ចុប្បន្ននេះ Peach ក៏ត្រូវបានគេដឹងថាលោកជាកូនសំណព្វរបស់ម្ចាស់ Central Group និងជាអ្នកស្នងមរតកឲ្យក្រុមហ៊ុនលំដាប់ ដូច្នេះជីវិតក្រោយពីបែកបាក់ជាមួយតារាសម្ដែង Patricia Good ក្នុងនោះក៏មានស្រីៗជាច្រើនតម្រង់ជួរមករកលោកថែមទៀតផង។



គួររម្លឹកដែរថាតារាសម្ដែង Peach Phachara ធ្លាប់បានផ្ដល់បទសម្ភាសន៍ថា លោកមានការពិបាកណាស់ ក្នុងនាមជាកូនសេដ្ឋីប្រាក់លានប្រចាំប្រទេស។ វាមិនមែនងាយស្រួលដូចអ្នកផ្សេងគិត ព្រោះលោកជាមនុស្សមិនទម្លាប់បន្ទោសបង់នៅខាងក្រៅដាច់ខាត ដូច្នេះទើប Peach ត្រូវវិលទៅផ្ទះជាន់ទី៥០ ក្នុងក្រុមហ៊ុន Central Group ដែលមនុស្សជាច្រើនដឹងថា ទីនោះប្រមូលផ្ដុំដោយហាងលក់ទំនិញដ៏ល្បីៗ និងជាប់ចំណាត់ថ្នាក់កំពូលប្រទេសថៃ៕












ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកប្រុសរឿង “ពូម៉ូតូឌុបប៉ះសក់” ទម្លាយភាពលំបាកខ្លាំង ក្នុងនាមជាកូនសេដ្ឋីប្រាក់លាន
ចុចអាន៖កៀកថ្ងៃអាពាហ៍ពិពាហ៍ ហៃសូ Note Wiset និង Patricia បង្ហោះរូបទៅវត្ត

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?