Connect with us

ជីវិតកម្សាន្ដ

តារា K-Pop ស្រករក្រោយ ១៣ រូប សុទ្ធតែមិនមែនជាជនជាតិកូរ៉េខាងត្បូង

បានផុស

នៅ

មួយរយៈពេលចុងក្រោយនេះវិស័យ K-Pop កាន់តែមានប្រជាប្រិយភាពទូទាំងពិភពលោក​ ក្នុងនោះជនជាតិបរទេសជាច្រើនកំពុងហ្វឹកហាត់ជាអ្នកហាត់ការឲ្យផលិតកម្មផ្សេងៗ និងមានអ្នកដទៃទៀត បានបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមតារា K-Pop ជាមួយក្រុមនៅឆ្នាំ ២០២២ នេះ។

ខាងក្រោម គឺជាតារា K-Pop ទាំង ១៣ នាក់ មិនមែនជាជនជាតិកូរ៉េ ដែលទើបតែបង្ហាញខ្លួនក្នុងឆ្នាំនេះ៖

១ Mashiro សមាជិកក្រុម Kep1er

Mashiro គឺជាមេក្រុម Kep1er នាងជាជនជាតិជប៉ុន ហើយនាងកើតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ Xiaoting សមាជិកក្រុម Kep1er

Xiaoting គឺជាសមាជិកពូកែរាំប្រចាំក្រុម Kep1er នាងជាជនជាតិចិន ហើយនាងកើតនៅទីក្រុង Chengdu ប្រទេសចិន។

៣ Hikaru សមាជិកក្រុម Kep1er

Hikaru ជាសមាជិកជនជាតិជប៉ុនទីពីរ បន្ទាប់ពី Mashiro ដែលនាងមានកើតនៅទីក្រុង Fukuoka ប្រទេសជប៉ុន។

៤ Kazuha សមាជិកក្រុម LE SSERAFIM

Kazuha គឺជាអ្នកច្រៀង រ៉េប និងជាអ្នករាំប្រចាំក្រុម LE SSERAFIM នាងជាជនជាតិជប៉ុននាង កើតនៅទីក្រុង Osaka ប្រទេសជប៉ុន។

៥ Hanni សមាជិកក្រុម NewJeans

Hanni គឺជាសមាជិកក្រុម NewJeans នាងកើតនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយឪពុកម្តាយរបស់នាងជាជនជាតិវៀតណាម។

៦ ​Hanbin សមាជិកក្រុម TEMPEST

Hanbin គឺជាអ្នកច្រៀងនាំមុខ និងជាអ្នករាំនាំមុខប្រចាំក្រុម TEMPEST ហើយសមាជិករូបនេះជាជន ជាតិវៀតណាម ដែលកើតនៅទីក្រុង Yên Bái ប្រទេសវៀតណាម។

៧ Mikey សមាជិកក្រុម BLANK2Y

Mikey គឺជាសមាជិកក្រុម BLANK2Y ដែលមានដើមកំណើតជាជនជាតិជប៉ុន លោកកើត Hyogo ប្រទេសជប៉ុន។

៨ U សមាជិកក្រុម BLANK2Y

U គឺជាសមាជិកក្រុម BLANK2Y ដែលលោកមានដើមកំណើតជាជនជាតិចិន។

៩ Shana សមាជិកក្រុម Lapillus

Shana គឺជាមេក្រុម និងជាអ្នកចម្រៀងនាំមុខប្រចាំក្រុម Lapillus ហើយនាងមានដើមកំណើតជាជនជាតិជប៉ុន នាងកើតនៅក្រុង Kochi ប្រទេសជប៉ុន។

១០ Chanty សមាជិកក្រុម Lapillus

Chanty គឺជាអ្នកច្រៀងនាំមុខប្រចាំក្រុម Lapillus នាងជាជនជាតិហ្វីលីពីនកាត់អាហ្សង់ទីន ហើយនាងកើតនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

១១ Yue សមាជិកក្រុម Lapillus

Yue គឺជាអ្នកចំរៀងសំខាន់ប្រចាំក្រុម Lapillus ហើយនាងកើតនៅរដ្ឋកាលីហ្វ័រញ៉ា ហើយឪពុកម្តាយ ជនជាតិចិន។

១២ Winnie សមាជិកក្រុម NINE.i

Winnie គឺជាអ្នករ៉េបប្រចាំក្រុម NINE.i ហើយលោកមានដើមកំណើតជាជនជាតិថៃ។

១៣ Yuna សមាជិកក្រុម CSR

Yuna គឺជាសមាជិកនៃក្រុម CSR ហើយនាងមានដើមកំណើតជាជនជាតិជប៉ុន នាងកើតនៅទីក្រុង Ibaraki ប្រទេសជប៉ុន៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ឥណ្ឌូណេស៊ី ផ្អាកការប្រគំតន្ត្រីរបស់ K-pop បន្ទាប់ពីអ្នកគាំទ្រដួលសន្លប់តគ្នា (មានវីដេអូ)

ចុចអាន៖Blackpink នៅតែរក្សាតំណែងលើតារាង Billboard 200 ខណៈមិនទាន់មានក្រុមណា​វ៉ាដាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម