ជីវិតកម្សាន្ដ
តារាកំប្លែងអ្នកនាង កាឆយ ទម្លាយរឿងខ្វះលុយធ្វើបុណ្យបងប្រុសរបស់អ្នកនាង ទទួលមរណភាព
តារាកំប្លែងអ្នកនាង កាឆយ និងក្រុមគ្រួសារ កាលពីពេលថ្មីៗនេះ បានជួបទុក្ខដ៏ក្រៀមក្រំដោយបងប្រុសរបស់អ្នកនាង បានទទួលមរណភាព។ តាមរយ:ដំណឹងមរណភាព របស់បងប្រុសបង្កើតអ្នកនាង កាឆយ នេះ គេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនរូប បានសម្តែងការសោកស្តាយ ចំពោះការបាត់បង់បងប្រុសជាទីស្រលាញ់របស់តារាកំប្លែងរូបនេះ។
ដោយឡែកបើងាកមកចាប់អារម្មណ៍ ក្រោយពេលដែលបងប្រុសរបស់ខ្លួន ទើបតែទទួលមរណភាពជិតមួយខែប៉ុណ្ណោះ ស្រាប់តែអ្នកនាង កាឆយ បានចេញមកទម្លាយការឈឺ ព្រោះនៅជំពាក់លុយធ្វើបុ ណ្យនឹងរឿងរ៉ាវមួយចំនួនទៀត ដែលអ្នកសិល្បៈខ្មែរដូចគ្នាមិនសូវឲ្យតម្លៃ លើសមត្ថភាពបងប្រុសអ្នកនាង។
បើតាមខ្លឹមសាររៀបរាប់របស់តារាកំប្លែងនាង កាឆយ បានលើកឡើងថា «បងប្រុសខ្ញុំជាតារាហូលីវូតខ្មែរម្នាក់តំណាងជនជាតិខ្មែរមួយទាំងមូល ហើយគេបានស្គាលគ្រប់បណ្តាប្រទេសធំៗតួអ្នកធាក់ស៊ីក្លូហើយនិយាយភាសាអង់គ្លេសយ៉ាងល្អ តែដល់ពេលគាត់ទទួលមរណភាព (១៣.១០.២០២២) គ្មានតម្លៃសោះ មានតែជនជាតិគេទេដែលអោយតម្លៃ តែសម្រាប់សិល្បៈខ្មែរវិញសូន្យឈឹងតែម្តង»។
អ្នកនាង កាឆយ រៀបរាប់បន្ថែមថា «ខ្ញុំអស់សង្ឃឹមខ្លាំងណាស់ គាត់មិនល្បីក្នុងស្រុកទេតែគាត់តំណាងអោយសិល្បៈខ្មែរទាំងមូលលើឆាកអន្តរជាតិ សូម្បីតែលុយធ្វើបុណ្យ ក៏ប្អូនជំពាក់មង្គលតុលា ប៉ុន្តែក៏អរគុណចុងភៅតុលាដែលទុកពេលអោយបង…មិនយូរទេបងនឹងសងប្អូនណា»។
សូមជម្រាបថា តារាកំប្លែងអ្នកនាង កាឆយ កាលពីថ្មីៗនេះ បានបង្ហាញអារម្មណ៍សោកស្តាយជាពន់ពេក បន្ទាប់ពីបងប្រុសរបស់ខ្លួនទទួលមរណភាព ដោយសារជំងឺក្រិនថ្លើម។ ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅរបស់បងប្រុសតារាកំប្លែងអ្នកនាង កាឆយ នេះដែរ ក៏មានការចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខពីអ្នកគាំទ្រ និងអ្នកសិល្បៈជាមួយក្រុមគ្រួសារសព ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត