Connect with us

ជីវិតកម្សាន្ដ

តារាពហុជំនាញ ខាត់ សុឃីម បង្ហាញក្តីស្រម៉ៃធំៗ ៣ លើវិស័យសិល្បៈ

បានផុស

នៅ

តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ត្រូវបានគេមើលឃើញថា ថ្វីត្បិតតែអ្នកនាងដើរលើវិស័ យ​សិល្បៈយូរឆ្នាំហើយក្តី តែកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពតារាស្រីរូបនេះ នៅតែមានទីផ្សាខ្ពស់មិនចេះរឹងស្ងួតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងបើយើងកត់សម្គាល់លើស្ទុះនៃការគាំទ្រ និងទីផ្សាសិល្ប:របស់អ្នកនាង ខាត់ សុឃីម ត្រូវបានអ្នកគាំទ្រតែងពោលសរសើរគ្រប់គ្នា ចំពោះសមត្ថភាពដ៏អស្ចារ្យរបស់តារាស្រីរូបនេះ ជាពិសេសរាល់ទម្រង់សិល្ប:បុរាណ និងសម័យ គឺតារាស្រីអ្នកនាង ខាត់ សុឃីម តែងធ្វើឲ្យអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានមិនអាចបំភ្លេចនាងបាន។

ដោយឡែកថ្មីៗនេះដែរ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហើបពីបំណងប្រាថ្នារបស់ខ្លួនចំនួន ៣ធំៗ។ សម្រាប់បំណងប្រាថ្នាទាំង ៣ ត្រូវបានអ្នកនាង ខាត់ សុឃីម និយាយថា «បើមានលទ្ធភាព គឺអ្នកនាង នឹងបើសាលារៀនសិល្បៈគ្រប់ទម្រង់ឥតគិតថ្លៃ (មុនគេ) ទី២. គឺមណ្ឌលជួយសិល្បៈចាស់ៗគ្មានទីពឹង និងទី៣. គឺការទិញហ៊ុនរបស់កម្មវិធី Miss (បវរកញ្ញា)»។

តារាស្រីអ្នកនាង ខាត់ សុឃីម លើកឡើងបន្តទៀតថា សម្រាប់រាល់ថ្ងៃនេះ គឺអ្នកនាងខិតខំប្រឹងណាស់ដើម្បីសម្រេចគោលដៅក្នុងជាតិនេះ មិនចាំជាតិក្រោយទេ។ «អរគុណបងប្អូនខ្លះគិតអគតិមកលើខ្ញុំពាក្យថា សិល្បៈខ្មែរ រស់ទាំងមិនមានតម្លៃ សូម្បីតែអ្នកខ្លះចេះតែម៉្យាង គឺវិស័យជាន់បន្លិច ក៏នៅតែខំដែរ»។ អ្នកនាង ខាត់ សុឃីម បន្ថែម។

ជាការពិតអ្នកនាង ខាត់ សុឃីម មិនថាពេលកន្លងមក ឬបច្ចុប្បន្នទេ គឺនាងតែងតែបង្ហាញពីឆន្ទ:ការពារអភិរក្សវិស័យសិល្ប:ខ្មែរគ្រប់ពេល ទោះបីស្ថិតក្នុងកាល:ទេស:ណាក៏ដោយ។ ដោយសារហេតុផលនេះហើយ ទើបអ្នកនាង ខាត់ សុឃីម រក្សាបានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុ ប្បន្ន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១០ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម